​សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់កម្មវិធីព័ត៌មានរបស់​ក្រសួង​ពាណិជ្ជកម្ម​។

កម្មវិធីព័ត៌មាននេះត្រូវបានរៀបរៀងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្ដល់ជូននូវសេវាគ្រប់យ៉ាង ដើម្បីបំពេញរាល់តម្រូវការ​នៅ​ក្នុង​​ការ​ប្រកបរបរ​​អាជីវកម្ម​ ​និង​វិនិយោគនៅកម្ពុជា ជូនដល់សាធារណជន។ លើសពីនេះ​ទៅ​​ទៀត​ យើង​ខ្ញុំ​នឹង​បន្ត​ការ​អនុវត្ត​គោល​​នយោបាយ​​ពាណិជ្ជ​កម្ម ដើម្បី​​ជា​​ផល​ចំណេញ​ជូន​​ដល់​​ប្រជាពល​រដ្ឋ​​កម្ពុជា​​ទាំង​មូល។

ចំពោះការផ្ដល់ជូនសេវាសាធារណៈ  ក្រសួងពាណិជ្ជកម្មបានតាំងចិត្តយ៉ាងមុតមាំ​ក្នុងការផ្ដល់សេវា​ជូន​ទៅ​សាធារណជន​ តាម​រយៈ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យ​​ប្រវត្តកម្មដ៏ទំនើប​និង​ឈាន​មុខគេ ដែលមាន​ប្រសិទ្ធ​ភាព​ខ្ពស់ មានភាពងាយស្រួលក្នុងការប្រើ​ប្រាស់ ការឆ្លើយតប​តាមពេលវេលា​ និងប្រើប្រាស់​រយៈពេលខ្លី ។

ដោយឡែក ​ចំពោះការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មវិញ យើងខ្ញុំនឹង​បន្តពង្រឹងការ​អនុវត្ត​​គោល​​នយោបាយ  ដូចមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ក​ម្ពុជា​ (CTIS)​​ ២០១៩-២០២៣,​​ ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (NSDP) ២០១៩-២០២៣, គោល​ដៅ​អភិវឌ្ឍន៍និរន្តរភាព (SDG) ។ល។ ដើម្បីធ្វើឲ្យវិស័យពាណិជ្ជកម្ម​កម្ពុជា ឈានទៅដល់​គោល​ដៅ និង​សម្រេច​បាន​ទៅ​តាម​គោល​បំណង ។

ប្រសិនបើលោកអ្នក​មិនអាចស្វែងរកនូវ​ព័ត៌មាននៅលើកម្មវិធីរបស់យើងខ្ញុំទេ យើងខ្ញុំ​សូម​អញ្ជើញ​លោ​ក​អ្នក​ទាក់ទង​ដោយ​ផ្ទាល់​តាម​រយៈអ៊ីម៉ែល ដើម្បីយើងខ្ញុំអាចជួយលោកអ្នកបាន។ យើងខ្ញុំផ្ទាល់ក៏​សូមអញ្ជើញ​លោកអ្នកតាមដានសកម្មភាពប្រចាំថ្ងៃរបស់យើងខ្ញុំ នៅលើទំព័រហ្វេសប៊ុក ​និង​ទំព័រយូធូប​ តាម​រយៈ​តំណរភ្ជាប់ នៅលើទំព័រដើើមនៃគេហទំព័ររបស់យើងខ្ញុំ។

យើងខ្ញុំសូមស្វាគមន៍មតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការកែកម្មវិធី និងសេវារបស់យើងខ្ញុំ ដើម្បីបម្រើលោកអ្នក និងប្រទេសកម្ពុជាបានកាន់តែប្រសើរឡើង។