ក្រសួងពាណិជ្ជកម្ម នាំយកបច្ច័យអង្គកឋិនសាមគ្គីចំនួនជិត ១៦០លានរៀល ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម ស្ថិតក្នុងស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ម៉ោង ០២:២៦ នាទី រសៀល

👁 17

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពង់ចាម)៖ ថវិកាសរុបចំនួនជិត ១៦០លានរៀល ដែលជាបច្ច័យបានមកពីអង្គកឋិនទានសាមគ្គី ត្រូវបានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម ដង្ហែនាំយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តប្រាសាទស្រីល័ក្ខ ស្ថិតក្នុងភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ និងវត្តពោធ្យារាម ស្ថិតក្នុងភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីវេលាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩នេះ។

ពិធីដង្ហែអង្គកឋិនទាន បានប្រព្រឹត្តិទៅយ៉ាងអធឹកអធម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម រួមជាមួយសប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម យ៉ាងច្រើនកុះករ។

នៅក្នុងឱកាសមហានក្ខត្តឫក្សនោះ ក៏មានរៀបចំធ្វើពិធីប្រគេនយាគូព្រះសង្ឃ ពិធីវេរភត្តាហារប្រគេនដល់ព្រះសង្ឃ ពិធីលំអានតាមប្រពៃណីបែបព្រះពុទ្ធសាសនា និងពិធីដង្ហែអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ។ បន្ទាប់ពីអង្គកឋិនទាន ត្រូវបានដង្ហែចូលក្នុងព្រះវិហារ ក៏មានរៀបចំពិធីនមស្សការ ថ្វាយបង្គំព្រះ និងវេរអង្គកឋិនទាន ប្រគេនដល់ព្រះចៅអធិការវត្ត ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យផងដែរ។

សូមជម្រាបថា គោលបំណងសំខាន់នៃការរៀបចំអង្គកឋិនទានសាមគ្គី នៅក្នុងវត្តប្រាសាទស្រីល័ក្ខ និងវត្តពោធ្យារាម នៅស្រុកបាធាយ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្នែកពុទ្ធចក្រនានា និងរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ម្យ៉ាងទៀត ពិធីដ៏ឧឡារឹកនេះ ក៏ដើម្បីរឹតចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស រួមជាមួយប្រជាពុទ្ធបរិស័ទផងដែរ។

សូមបញ្ជាក់ថា បច្ច័យអង្គកឋិនសាមគ្គីចំនួន ៤៩ ១៦០ ០០០ រៀល និង ៦ ៩៨៤ ដុល្លារអាមេរិក ប្រគេនជូនវត្តប្រាសាទស្រីល័ក្ខ និងថវិកាចំនួន ៥២ ១៣៣ ០០០ រៀល និង ៦ ៧៩៩ ដុល្លារអាមេរិក ប្រគេនជូន វត្តពោធ្យារាម។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ