ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ និងអញ្ជើញចូលរួមសម្ពោធពិព័រណ៍ «ថប់ថៃប្រេន ២០២០»

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៨:៣០ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម ជូរីន ឡាសានាវិស៊ិត (Jurin Lakasawisit) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រថៃក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អញ្ជើញមកចូលរួមពិធីសម្ពោធពិព័រណ៍«ថប់ថៃប្រេន ២០២០» ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្ររាជធានីភ្នំពេញ។ 

នៅក្នុងកិច្ចប្រជុំនាពេលនោះ កម្ពុជា និងថៃបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យរឹតតែរឹងមាំបន្ថែមទៀតជាពិសេសការធ្វើពាណិជ្ជកម្មតាមបណ្ដា​ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ក្រោយពីកិច្ចប្រជុំពិភាក្សាការងាររួចមក ឯកឧត្តមរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍«ថប់ថៃប្រេន ២០២០» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទកោះពេជ្រ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាង​កក់ក្តៅបំផុតចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មថៃ ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធនាពេលនេះ។ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម​ថៃ ប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជា គឺជាសញ្ញាណវិជ្ជមានមួយនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានរួមសហការពង្រឹងនិងពង្រីកទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងឋានៈជាប្រទេសភូមិផងរបងជាមួយដ៏ល្អផង និងក្នុងក្រប​ខ័ណ្ឌ​ពាណិជ្ជកម្មទ្វេភាគីផង។ក្រសួងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានតាំងចិត្តរួមសហការគ្នាឲ្យកាន់តែស៊ីជម្រៅ និងសកម្មទ្វេឡើងតាមរយៈការផ្លាស់ប្តូរការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្មទៅវិញទៅមក ក្នុងនោះក្រសួងពាណិជ្ជកម្មថៃតាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ នៅក្នុងប្រទេសកម្ពុជាដូចជា ពិព័រណ៍ ThaiMini Week, Top Thai Brand, Thailand Trade Fair, Thai Products Expo ជាដើម។ ដោយឡែកក្រសួងពាណិជ្ជកម្មកម្ពុជា ក៏បានបញ្ជូនវិស័យឯកជន និងក្រុមហ៊ុនក្នុងស្រុកទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនៅប្រទេសថៃ រួមទាំងការសហការគ្នាបង្កើតឲ្យមានកិច្ចប្រជុំសិក្ខាសាលា ស្តីពីសកម្មភាពពាណិជ្ជកម្ម ជាប្រចាំទៅវិញទៅមកជាច្រើនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីកម្ពុជាបានបន្តសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដែល​កើតចេញកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលបានដាក់ចេញកាលពីខែកញ្ញាឆ្នាំ២០១៨ ដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយនោះដែរ ការសម្រេចបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ និងការរីកចម្រើននានាអាចកើតឡើងដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ពេញលេញ ប្រជាជនកម្ពុជាមានសេចក្តីសប្បាយរីករាយក្នុងការបង្កបង្កើនផលមានសិទ្ធិ​សេរីភាពក្នុងការធ្វើ ធុរកិច្ច និងវិនិយោគ តាមអ្វីដែលពួកគេចង់ធ្វើ។ សូមអរគុណសន្តិភាពដោយមាន​សន្តិភាព គឺមាន​ការអភិវឌ្ឍ ហើយក៏ដោយសារសន្តិភាព ទើបប្រជាជនកម្ពុជាមានជីវភាពកាន់តែល្អប្រសើរឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ។

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ពិព័រណ៍ «ថប់ថៃប្រេន២០២០» ដែលបានប្រារព្ធធ្វើនាពេលនេះ មានស្តង់ពាណិជ្ជកម្មចំនួន៣០០ ស្តង់ ដែលបានដាក់តាំងនូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ គ្រឿងសម្អាងគ្រឿងប្រើប្រាស់ជាច្រើនទៀត ដែលសុទ្ធសឹងតែជាផលិតផលថៃដែលមានគុណភាពខ្ពស់ និងមានប្រជា​ប្រិយភាព។ការរៀបចំពិព័រណ៍ក្នុងឆ្នាំ២០២០​នេះ ជាវេលាមួយដ៏ល្អ គាប់ជួនជាមួយនឹងខួបទី​៧០​ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ ហើយតាមរយៈការជួបពិភាក្សារវាងរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីទាំងពីរនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀតដើម្បីជាប្រយោជន៍នៃប្រជាជននៃប្រទេសទាំងពីរ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ