ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពិគ្រោះយោបល់អំពីការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក(WTO)

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៥:០៩ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖កាលពីព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយច្បាប់ស្តីពី​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិកនិង​ការពិគ្រោះយោបល់អំពីការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្រោមក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្មពិភពលោក​(WTO) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង​ជាប្រធានអនុគណៈកម្មការរៀបចំ​បទប្បញ្ញត្តិសម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនិងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម សរុប ៩៨ នាក់។

ក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមសុខ សុភ័ក្រ្ត មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់​នេះ​ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវការយល់ដឹងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានទូលំទូលាយដល់មន្រ្តីរាជការតាមក្រសួង-ស្ថាប័នរដ្ឋដើម្បីយកទៅអនុវត្តនៅក្នុងក្រសួង-ស្ថាប័នរបស់ខ្លួនជាពិសេសគឺការបង្កើតលិខិទបទដ្ឋានគតិយុត្តនានាដែលឆ្លើយតបនិងសម្រួលដល់ដំណើរការនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្តទៀតថា ក្រៅអំពីការផ្សព្វផ្សាយខ្លឹមសារច្បាប់ សិក្ខាសាលានេះមានគោលបំណងបើកនូវការពិភាក្សា ផ្លាស់ប្តូរយោបល់ដើម្បីប្រមូលធាតុចូលពីមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធនានា លើបញ្ហាទាក់ទិននឹងការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក​ក្រោមក្របខណ្ឌអង្គការ​ពាណិជ្ជកម្ម​ពិភពលោករួមមានដូចជា​បញ្ហាពន្ធគយលើប្រតិបត្តិការអេឡិចត្រូនិក ទំនុកចិត្តលើអាជីវកម្មនិងបញ្ហាកិច្ចសម្រួលពាណិជ្ជកម្មឌីជីថល និងភស្តុភារកម្ម។

ឯកឧត្តមរដ្ឋលេខាធិការមានជំនឿយ៉ាងមុតមាំថាសិក្ខាសាលានាថ្ងៃនេះនឹងក្លាយជាវេទិកាមួយសម្រាប់ស្វែងយល់និងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នរដ្ឋក្នុងការ ជំរុញ​ការអនុវត្តច្បាប់​នេះឱ្យមានប្រសិទ្ធភាពខ្ពស់។

រូបភាព និងអត្ថបទ៖នាយកដ្ឋាននីតិកម្ម
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ