ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រគល់វិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” និងចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្ម “អ៊ុយគុយទាវ”

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ១១:២១ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ដើម្បី​លើកកម្ពស់​ការ​ប្រើ​ប្រាស់​ម៉ាក​សមូហ​ភាព គុយទាវ​ភ្នំពេញ នៅ​ថ្ងៃទី២១  ខែកុម្ភៈ ឆ្នាំ​២០២០ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានអញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ម៉ាកសមូហភាពគុយទាវភ្នំពេញ និងជា​សាក្សី​ក្នុងពិធីចុះកិច្ចសន្យាផ្តល់សិទ្ធិ​ប្រកបអាជីវកម្ម អ៊ុយ​គុយ​ទាវ នៅភោជនីយដ្ឋាន យ៉ី សាង ឌឺហ្គាឌិន ទួលគោក។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធាន​សហព័ន្ធ​ទេស​ចរណ៍​កម្ពុជា ប្រធាន​សមាគម​សហគមន៍ចុងភៅកម្ពុជា និងសហការី ដែលបានយកអស់កំលាំងកាយចិត្តសហការ​គ្នា​យ៉ាង​​ជិត​ស្និទ្ធ ក្នុងការ​ខិត​ខំផ្សព្វផ្សាយ និងប្រើប្រាស់ម៉ាកសមូហភាពគុយទាវភ្នំពេញចាប់តាំង​ពី​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ  កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។ជាក់ស្តែងពិធីប្រគល់វិញ្ញាបន​បត្រអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ម៉ាក​សមូហភាព គុយទាវភ្នំពេញ ជូនដល់សមាជិកថ្មីៗទៀត នៃ​សមាគម​សហគមន៍​ចុង​ភៅកម្ពុជានាថ្ងៃនេះបាន​បង្ហាញ​ពីវឌ្ឍនភាពនៃការប្រើប្រាស់ម៉ាកសមូហភាព គុយទាវភ្នំពេញ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង ត្រួត​ពិនិត្យ​គុណ​ភាពនិងស្តង់ដារអនាម័យស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ស្គាល់​រសជាតិ​មុខ​ម្ហូបដែលមានប្រវត្តិជាយូរលុងមកហើយ និង​ដើម្បី​បង្កើត​ការ​ងារ​ជូន​ប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រ និងចូល​រួម​ចំណែក កសាង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​បាន​កាន់​តែរីក​ចម្រើន​បន្ថែម​ទៀត។នេះក៏ជាសក្ខីភាព​បង្ហាញឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​​រីក​ចម្រើន​ក្នុង​ការ​ប្រកប​អាជីវកម្ម​ប្រកប​ដោយ​​​ជោគជ័យក្នុងវិស័យសេវាកម្មផ្តល់ចំណីអាហារដែល​ជួយ​លើក​តម្កើង​កិត្យានុភាព​ម្ហូប​ជាតិ​ឱ្យកាន់​តែ​ល្បីរន្ទឺ​បន្ថែម​ទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងកោតសរសើរទៀតថា នាពេលថ្មីៗនេះយើងសង្កេតឃើញថា មាន​ភោជនីយដ្ឋាន​ថ្មីៗ ជាច្រើនបានបង្កើតឡើងក្នុងរាជធានីភ្នំពេញនិងតាមបណ្តា​ខេត្តក្រុង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្រោម​ទម្រង់ជាការផ្តល់សិទិ្ធ​ប្រកបអាជីវកម្ម(Franchise) នៅក្នុងប្រទេស ពី​ក្រៅ​ប្រទេស​មក​ក្នុងប្រទេសនិង​ពីក្នុង​ប្រទេស​ទៅ​ក្រៅប្រទេស ដែលសកម្មភាព​អាជីវកម្មទាំង​នេះ​ជា​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​ស្របតាម​អនុសាសន៍​ដ៏ខ្ពង់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ជាក់ស្តែង​ការ​ចុះ​កិច្ច​សន្យា​ប្រគល់​សិទិ្ធ​ប្រកប​អាជីវកម្ម អ៊ុយគុយទាវ នាថ្ងៃនេះ បាន​បង្ហាញ​ឱ្យឃើញថា គ្រឹះស្ថាន​ប្រកប​អាជីវកម្ម​ណា​ដែល​បាន​ប្រើ​ប្រាស់​ឧបករណ៍កម្មសិទិ្ធ​បញ្ញានិង​បង្កើត​ម៉ូដែល​អាជីវកម្ម​ផ្ទាល់​ខ្លួន​ប្រកបដោយ​ជោគ​ជ័យ ម្ចាស់​អាជីវកម្ម​នោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍ជាច្រើនជាក់ជាមិនខានឡើយ។ លើស​ពី​នេះ ​ក្រសួង​ពាណិជ្ជកម្ម ទើប​តែ​បាន​ចេញ​ប្រកាស​ ស្តីពី​ការកត់ត្រា​កិច្ចសន្យាអាជ្ញាប័ណ្ណចំពោះម៉ាក   និង​កិច្ចសន្យា​ផ្តល់​សិទ្ធិប្រកបអាជីវកម្ម ចុះ​ថ្ងៃទី​១៣ខែមករា ឆ្នាំ២០២០​កន្លងមកនេះ ក្នុងគោលបំណងលើកកម្ពស់ និងពង្រឹង​ការគ្រប់គ្រង កិច្ច​ការ​កម្ម​សិទ្ធិ​បញ្ញាការផ្ទេរបច្ចេកវិទ្យា និងចំណេះជំនាញ ការទាក់ទាញវិនិយោគ ការប្រកបអាជីវកម្ម និង​ការ​ប្រកួត​ប្រជែង​​ស្មោះ​ត្រង់ដូច្នេះកិច្ចសន្យាអាជ្ញាប័ណ្ណ ឬកិច្ចសន្យាផ្តល់សិទ្ធិប្រកបអាជីវកម្មត្រូវ​យក​មក​កត់​ត្រា​នៅ​ក្រសួង​ពាណិជ្ជកម្ម ទើបមានអានុភាពអនុវត្តដល់ភាគីទីបី។

ជាចុងបញ្ចប់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអំពាវនាវ និងលើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​ប្រកប​អាជីវកម្ម​គុយទាវ​ទាំងក្នុង និងក្រៅប្រទេសសូម​ចូល​ជា​សមាជិក​សមាគម​សហគមន៍​ចុង​ភៅ​កម្ពុជា​ឱ្យ​បាន​ផុស​ផុល ដើម្បី​បាន​ប្រើប្រាស់ម៉ាកសមូហភាពគុយទាវភ្នំពេញ ឱ្យបានកាន់តែទូលំទូលាយ ដែល​នឹង​ចូល​រួម​ចំណែក ក្នុងការ​បំពេញ​បេសកកម្មកសាងម៉ូដែលអាជីវកម្មជាសមូហភាពមួយប្រកបដោយជោគជ័យដែល​នឹង​ក្លាយ​ជា​គំរូអាជីវកម្មដល់​វិស័យ​ផ្សេងៗ​ទៀត ដើម្បីលើកស្ទួយជីវភាពរបស់យើងនិង​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ជាតិ​ឱ្យបាន​កាន់​តែប្រសើរ​ឡើង​ថែមទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ