ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៥:៤២ នាទី ល្ងាច
👁 0
នៅរសៀលថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា(Cambodian Automotive Industry Federation)ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងវិស័យយានយន្តនៅកម្ពុជា។
អង្គប្រជុំបានពិភាក្សាអំពីចំណុចមួយចំនួនរួមមានការលើកកម្ពស់ការប្រើប្រាស់រថយន្តថ្មី តាមរយៈការផ្សព្វផ្សាយ និងចូលរួមពិព័រណ៍នានាការចូលរួមរបស់សហព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍សង្គម។
ជាមួយនោះដែរឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បន្តការវិនិយោគនៅកម្ពុជាព្រមទាំងនាំមកនូវម៉ាករថយន្តល្បីៗ ដើម្បីបម្រើតម្រូវការដ៏សម្បូរបែប របស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣