ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៥:០៩ នាទី ល្ងាច
👁 0
ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សិក្ខាកាម និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលជំនាន់ទី១២ នាពេលខាងមុខឆាប់ៗនេះដែលសិក្សារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០នាទី រសៀល។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រងនិងពង្រឹងសមត្ថភាពអ្នកតំណាង ស្របច្បាប់របស់សហគ្រាសក្រុមហ៊ុន អោយបានជាអតិបរមា ព្រមទាំងពង្រឹង និងបង្កើនប្រសិទ្ធិភាពនៃការ អនុវត្តច្បាប់ ប្រកាស សេចក្តីជូនដំណឹងផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់ឯកសារនាំចេញ-នាំចូល ជាពិសេសគាំទ្រដល់ការផ្តល់សេវានាំចេញនាំចូលឲ្យកាន់តែប្រសើរឡើងដូចបានកំណត់ក្នុងប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មឬ ឯកសារនាំចេញ-នាំចូលនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។
បញ្ជាក់៖ ការទទួល និងការដាក់ពាក្យចូលរៀនសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី“អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” បើកចាប់ពីថ្ងៃជូនដំណឹងនេះតទៅរៀងរាល់ម៉ោងធ្វើការនៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI)(ជាន់ទី១ អគារA) ទីស្តីការក្រសួងពាណិជ្ជកម្ម។
ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនង៖
- លោកស្រី ផល យីតា ០៩២ ៩៧៦ ០៦៦
- លោក ទឹង ចន្ធី ០៩៦ ៤៤៩ ២០០៩
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣