មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ច្រកចូលទីផ្សាររបស់កម្ពុជាទៅកាន់ប្រទេសជាដៃគូ ក្រោមក្របខណ្ឌពាណិជ្ជកម្មសេរី”

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៩:១០ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្រកចូលទីផ្សាររបស់កម្ពុជាទៅកាន់ប្រទេសជាដៃគូ ក្រោមក្របខណ្ឌពាណិជ្ជកម្មសេរី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម រាជរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ភូ លិ អភិបាលរង នៃគណៈអភិបាលខេត្តកំពត នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ខេត្តកំពត ក្នុងនោះក៏មានការចូលរួមពីសំណាក់លោក-លោកស្រីជាប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសភាពាណិជ្ជកម្មខេត្ត មន្ត្រីរាជការជុំវិញខេត្ត ផលិតករ និងអាជីវករជាច្រើនកុះករ។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាពតម្រូវការទីផ្សារនិងលក្ខខណ្ឌតម្រូវនាំចូលទៅកាន់ប្រទេសជាដៃគូដែលទទួលបានក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី សម្រាប់លើកកម្ពស់ផលិតកម្មក្នុងស្រុកចាប់យកឱកាសពាណិជ្ជកម្ម និងជំរុញការធ្វើពិពិធកម្ម នាំចេញឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជនដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ និង បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចសំដៅបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាកែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិបង្កើតឱកាសការងារប្រកបដោយគុណភាពថែមទៀតជូនប្រជាជនកម្ពុជា។ ក្នុងន័យនេះឯកឧត្តមគណៈអធិបតី បានអបអរសាទរចំពោះអំណោយដ៏ថ្លៃថ្លា និងជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ផ្សារគំរូព្រំដែនជូនដល់ខេត្តដែលជាឱកាសដ៏សំខាន់សម្រាប់ជំរុញផលិតកម្មតាមមូលដ្ឋាន បង្កើនប្រាក់ចំណូលរបស់ប្រជាជននិងប្រែក្លាយនិគមជនបទ ឱ្យក្លាយជាទីផ្សារសម្រាប់ចែកចាយនៅហ្នឹងកន្លែង និងនាំចេញ។

ឯកឧត្តម បានថ្លែងបន្តថា សហគ្រាស ធុនតូច និងមធ្យម(SME) ដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនដែលបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រហើយរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រសហគ្រាសធុនតូច និធ្យម (SME) ហើយបានប្រឹងប្រែងជំរុញវិស័យនេះតាមរយៈក្របខណ្ឌការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០០៥-២០១០ យុទ្ធសាស្ត្រចតុកោណនិងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅពង្រីកនិងធ្វើទំនើបកម្មសហគ្រាសធុនតូច និងមធ្យម តាមរយៈជំនួយបច្ចេកទេស ធនធានហិរញ្ញវត្ថុ(ធនាគារ SME) និងការគាំទ្រទីផ្សារជាដើម  ហើយវិស័យSME អាចរឹងមាំបានគឺត្រូវមានការចូលរួមគាំទ្រពីវិស័យសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់ដោយខិតខំ​ពង្រឹង​គុណភាព​ និងស្តង់ដារឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែម​ទៀត ដើម្បី៎ឱ្យប្រជាពលរដ្ឋ តាមរយៈការងាកមកប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលនាំចូល។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ