ក្រសួងពាណិជ្ជកម្មកម្ពុជា ពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មចិន លើបញ្ហាប្រឈមក្នុងវិស័យសម្លៀកបំពាក់នៅកម្ពុជា

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៨:១០ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងពាណិជ្ជកម្មចិនដឹកនាំដោយលោក យ៉ាង វៃឈុន អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិន។


នៅក្នុងកិច្ចប្រជុំនោះលោក យ៉ាង វៃឈុនបានជម្រាបអំពីគោលបំណងនៃការអញ្ជើញមករបស់គណៈប្រតិភូរបស់លោកនាពេលនេះគឺ៖ ១) ពិភាក្សា និងរកដំណោះស្រាយលើបញ្ហាកង្វះខាតវត្ថុធាតុដើមសម្រាប់វិស័យសម្លៀកបំពាក់និងស្បែកជើង ក៏ដូចជាវាយតម្លៃកង្វះខាតទាំងនោះដើម្បីលើកជាដំណោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់ និង ២) សិក្សាអំពីផលប៉ះពាល់នៃការដក EBA ទៅលើរោងចក្រដែលមានម្ចាស់ជាចិនដោយភាគីចិនមានបំណងចង់ឲ្យរោងចក្រទាំងនោះ នៅបន្តប្រតិបត្តិការនិងពង្រីកវិនិយោគបន្ថែម តាមរយៈបង្វែរទិសដៅទីផ្សារទៅកាន់ទីផ្សារចិនឲ្យបានច្រើនបន្ថែមទៀត។


ជាមួយនោះដែរឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកជាសំណើមួយចំនួនជូនដល់ភាគីចិន ដូចខាងក្រោម៖

-     ស្នើសុំឲ្យភាគីចិនសម្របសម្រួលជាមួយនឹងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមអ្នកទិញ និងម្ចាស់ម៉ាក ឲ្យបញ្ជូនវត្ថុធាតុដើមមកកម្ពុជា ឲ្យបានលឿនបំផុត។

-     ភាគីចិនគួរបង្កើនការនាំចូលទំនិញពីកម្ពុជាឲ្យបានច្រើនដើម្បីជំនួសឲ្យទីផ្សារអឺរ៉ុប ដោយកម្ពុជាបានដាក់វិធានការជាច្រើនដើម្បីកាត់បន្ថយថ្លៃដើមនិងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនផងដែរ។

-     ជំរុញការចុះហត្ថលេខាលើពិធីសារស្ដីពីអនាម័យ-ភូតគាមអនាម័យសម្រាប់ផលិតផលកសិកម្មកម្ពុជាឲ្យបានឆាប់បំផុតដើម្បីអាចឲ្យកម្ពុជានាំចេញដោយផ្ទាល់ទៅប្រទេសចិន ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទីបី។

សម្របសម្រួលបន្ថែមលើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដោយជុំទីពីរនឹងប្រព្រឹត្តទៅនាខែមេសា ខាងមុខនេះ។
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ