ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ម៉ោង ០៤:៤៥ នាទី រសៀល
👁 0
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារដើម្បីពិភាក្សាលើសំណើរបស់វិស័យឯកជន ដើម្បីលើកជាយោបល់ជូនថ្នាក់ដឹកនាំនៅក្នុងវេទិការដ្ឋាភិបាលនិងវិស័យឯកជន ដែលនឹងដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះ ភាគីវិស័យឯកជន គឺដឹកនាំដោយឧកញ៉ាវ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាសហប្រធានក្រុមការងារ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិបើកដោយវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំកន្លងមកដែលជាយន្តការដ៏ល្អប្រសើរមួយដែលបាននិងកំពុងទទួលនូវការកោតសរសើរពីវិស័យឯកជនអ្នកវិនិយោគិន និងមហាជនទាំងក្នុង និងក្រៅប្រទេស។ ក្រុមការងារក៏បានជួបប្រជុំជាបន្តបន្ទាប់ដោយបានពិភាក្សា និងរកដំណោះស្រាយនូវបណ្តាបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយវិស័យឯកជនរហូតទទួលបាននូវលទ្ធផលល្អប្រសើរ។
កិច្ចប្រជុំនាថ្ងៃនេះបានពិភាក្សាយ៉ាងសស្រាក់សស្រាំលើប្រធានបទជាច្រើនរួមមានកិច្ចសម្រួលពាណិជ្ជកម្ម ការចេញវិញ្ញាបនបត្រដើមកំណើតទំនិញ សេវាកម្មនៅកំពង់ផែនិងការដឹកជញ្ជូនទំនិញ ការធ្វើអធិការកិច្ចលើផលិតផលក្រណាត់ពណ៌ត្រីអ៊ី និងថ្លៃអគ្គិសនីសម្រាប់សហគ្រាសនិងរោងចក្រ។
ជាលទ្ធផល អង្គប្រជុំបានវាយតំលៃខ្ពស់ចំពោះកិច្ចពិភាក្សាដ៏មានតំលៃនេះដែលបានធ្វើការផ្លាស់ប្តូរយោបល់គ្នា ដើម្បីរកនូវដំណោះស្រាយសមស្របនិងមានភាពយោគយល់ខ្ពស់។ ជាជំហានបន្ទាប់ ក្រសួងពាណិជ្ជកម្មនឹងធ្វើរបាយការណ៍ និងលើកសំណើមួយចំនួនទៅក្រុមការងារពាក់ព័ន្ធដទៃទៀតដើម្បីពិនិត្យ និងរកដំណោះស្រាយ។ ចំពោះសំណើដែលក្រសួងពាណិជ្ជកម្មអាចដោះស្រាយបានក្រសួងនឹងពិនិត្យ និងដោះស្រាយជូនវិស័យឯកជន តាមការសមស្រប។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣