អនាម័យផ្ដើមចេញពីខ្លួនយើង! អគ្គនាយកដ្ឋានកាំកុងត្រូល ចែកក្រមាដែលត្បាញដោយអ្នកតម្បាញក្នុងស្រុក ជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋាន ដើម្បីចូលរួមចំណែកទប់ស្កាត់ការរាលដាលនៃជំងឺរលាកសួត ដែលបង្កដោយវីរុស COVID-19

ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ម៉ោង ០២:០១ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរៀបចំពិធីផ្សព្វផ្សាយអំពីវិធានការណ៍ការពារទប់ស្កាត់​ជំងឺ​រលាកសួត ដែលបង្កដោយវីរុស COVID-19 និងធ្វើការចែកក្រមា ជូនដល់មន្ត្រីរាជការក្នុងអគ្គនាយកដ្ឋានក្រោម​អធិបតីភាព ឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ។

 

ពិធីនេះបានរៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងក្នុងពិធីសម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់​ផ្លូវជាតិលេខ ១០ ដែលសម្ដេចតេជោ​បានណែនាំ​ឱ្យប្រជាពលរដ្ឋ​ប្រើ​ប្រាស់“ក្រមា” ជំនួសឱ្យ “ម៉ាស់” ដើម្បីការពារមាត់ និងច្រមុះ ។

 

ក្នុងពិធីនេះដែរមន្រ្តីចំនួន ៣៥០នាក់ ត្រូវបានឯកឧត្តមអគ្គនាយកផ្តល់ក្រមាជូន​ដែលក្នុងម្នាក់ៗទទួលបាន​ក្រមា​ចំនួន២ សម្រាប់យកមកប្រើប្រាស់ ។ នេះក៏ជាយុទ្ធនាការ ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកពោលគឺ​អនុញ្ញាត​​ឱ្យអ្នកត្បាញក្រមាខ្មែរ រកបានទីផ្សារកាន់តែទូលាយដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួនហើយ​ក៏អាច​ជួយ​ទប់​ស្កាត់ការរីករាលដាលនៃ ជំងឺរលាកសួតដែលបង្កឡើងដោយវីរ៉ុស COVID-19 និងកាត់បន្ថយការឡើងថ្លៃនៃ“ម៉ាស់” នាពេលបច្ចុប្បន្នផងដែរ។


អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ