ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ម៉ោង ០៩:៤៥ នាទី យប់
👁 0
(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅព្រឹកថ្ងៃទី១១ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរនិងវិធានការសម្របសម្រួសពិសេស របស់រាជរដ្ឋាភិបាលក្នុងការដឹកជញ្ជូនវត្ថុធាតុដើមទាំងនោះ ទៅចែកចាយតាមរោងចក្រ។
សេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែលបណ្តាញព័ត៌មាន FreshNews ទទួលបាននៅព្រឹកថ្ងៃនេះបានបញ្ជាក់ថាបន្ទាប់ពីការមកដល់នៃវានាដឹកជញ្ជូន ឈ្មោះ SITC Fujian ដែលផ្ទុកវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរនៅកំពង់ផែខេត្តព្រះសីហនុនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នឹងមាននាវាបន្តបន្ទាប់ទៀតមកដល់ផងដែរ ដែលរំពឹងថា រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះមាននាវាចំនួន១២គ្រឿងចូលចតនៅកំពង់ផែព្រះសីហនុ។
GMACបានឲ្យដឹងថា បន្ទាប់ពីការមកដល់នៃនាវាដឹកជញ្ជូនវត្ថុធាតុដើមនេះទូរកុងតឺន័រត្រូវបានស្ទួងចេញយកដាក់នៅទីលានកុងតឺន័រភ្លាមៗហើយដោយមានការសម្របសម្រួលយ៉ាងល្អ ពីអគ្គនាយកដ្ឋានគយទំនិញត្រូវបានដឹកចេញពីកំពង់ផែភ្លាមៗ ទៅចែកចាយតាមរោងចក្រនៅតាមតំបន់ផ្សេងៗរួមទាំងរាជធានីភ្នំពេញផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអនុញ្ញាតជាពិសេសឲ្យរថយន្តដឹកកុងតឺន័រទាំងនោះ អាចចរាចរណ៍បានទាំងយប់ទាំងថ្ងៃនិងបានចាត់ចែងសម្រួលចរាចរណ៍ផងដែរ ក្នុងករណីចាំបាច់ដើម្បីធ្វើឲ្យការដឹកជញ្ជូនទៅកាន់រោងចក្រកាន់តែបានឆាប់។
ជាមួយគ្នានេះ GMAC ក៏បានអំពាវនាវដល់រោងចក្រដែលជាសមាជិកក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន ប្រសិនបើមានបញ្ហាហាមឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញសូមធ្វើការទាក់ទង និងរាយការណ៍ភ្លាមៗ ទៅលេខទូរស័ព្ទ៖ ០១២ ៩៧៥៩៩៣(សាលារាជធានីភ្នំពេញ) និង លេខទូរស័ព្ទ ០១២ ៨០៨០៨៤ (សមាគមរោងចក្រកាត់ដេរកម្ពុជា)៕
ប្រភពពី៖ អង្គភាពសារព័ត៌មាន FRESHNEWS
http://m.freshnewsasia.com/index.php/en/localnews/151151-2020-03-11-03-04-19.html
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣