ក្រសួងពាណិជ្ជកម្ម ប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០៥:៤៦ នាទី ល្ងាច

👁 19

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មបានប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួង ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ ដោយទទួលបានអ្នកចាក់វ៉ាក់សាំងសរុបចំនួន ៦ ៤៦២នាក់។

ពិធីប្រកាសបិទបញ្ចប់យុទ្ធនាការនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងសមាជិកសមាជិការនៃអនុគណកម្មការចំពោះកិច្ច ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសថា ក្រសួងពាណិជ្ជកម្មបានបិទបញ្ចប់រួចរាល់ជាស្ថាពរនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើក ដែលបានរៀបចំឡើង នៅទីស្តីការក្រសួង ចាប់ពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទីនេះតទៅ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ បានធ្វើឡើងចំនួនពីរលើកនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែល៖

- លើកទី១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម។

- លើកទី២ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ សម្រាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្របតាមការរៀបចំ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ មន្ត្រីរាជការក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងសមាជិកសមាជិការនៃអនុគណកម្មការចំពោះកិច្ចទាំងអស់  ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កន្លងមកនេះ ជូនមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម និងប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ដើម្បីរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ