ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០២:៣៨ នាទី រសៀល
👁 25
ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមក្នុងការទំនាក់ទំនងទិញទំនិញតាមផ្សារទំនិញអនឡាញរបស់ក្រសួងពាណិជ្ជកម្ម (shop.moc.gov.kh) ក្រុមហ៊ុន Cellcard បានសហការផ្គត់ផ្គង់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) សម្រាប់ក្រសួងពាណិជ្ជកម្មប្រើប្រាស់ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ការប្រគល់ទទួលប្រព័ន្ធខាងលើត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ រវាងឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Laszlo Barta នៃក្រុមហ៊ុន Cellcard។
ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសេវាអតិថិជនទាន់ហេតុការណ៍ (Customer Service Hotline) នឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ហើយនឹងប្រកាសផ្សាយជាសាធារណៈតាមរយៈទំព័រ Facebook របស់ក្រសួងពាណិជ្ជកម្ម។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣