ក្រសួងពាណិជ្ជកម្ម ទទួលអំណោយត្រីខ ចំនួន ១០០យួរ និងទឹកស៊ីអ៊ីវ ចំនួន១០០ឡូដ៍ ពីក្រុមហ៊ុនផ្សារទំនើបហ្វ៊ែរផ្លាស់ (FairPlus Super Market)

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១០:២២ នាទី ព្រឹក

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលអំណោយត្រីខ ចំនួន ១០០យួរ និងទឹកស៊ីអ៊ីវ ចំនួន១០០ឡូត៍ សរុបជាទឹកប្រាក់ចំនួន ៤ ៨០០ ០០០រៀល ពីក្រុមហ៊ុន ផ្សារទំនើបហ្វ៊ែរផ្លាស់ (FairPlus Super Market) ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគចំបាច់នានាដល់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម) ដែលកំពុងជួបនូវការខ្វះខាត ដែលបង្កដោយការរីករាតត្បាតនៃជំងឺកូវីដ-១៩។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថានេះគឺជាសកម្មភាពមនុស្សធម៌ដ៍ល្អមួយ ដែលបានបង្ហាញពីភាពសាមគ្គីគ្នារវាងវិស័យឯកជនជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយនូវបញ្ហាសង្គម ជាពិសេសគឺវិបត្តិដែលបង្កឡើងដោយការរីករាតត្បាតនៃជំងឺកូវីដ-១៩នេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនខាងលើ និងបានជូនពរចំពោះក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមទទួលបានសុខភាពល្អបរិបូរ កំលាំងពលំមាំមួន និងសម្រេចជោគជ័យក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ