ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១១:០៩ នាទី ថ្ងៃត្រង់

👁 22

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដី បានបង្ហាញភាពស្វាគមន៍ជូនលោកជំទាវឯកអគ្គរដ្ឋទូត ដែលទើបតែ ទទួលការតែងតាំងថ្មីពីរដ្ឋាភិបាលឥណ្ឌា និងក៏បានចូលរួមសំដែងការសោកស្ដាយដ៏ក្រៀមក្រំនូវការបាត់បង់អាយុជីវិតរបស់ប្រជាជនឥណ្ឌាជាច្រើន ដោយសារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតដ៏ខ្លាំង។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានពិភាក្សាជាមួយលោកជំទាវ ពីវឌ្ឍនភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ដែលបច្ចុប្បន្ន ក្រុមការងារនៃប្រទេសទាំងពីរកំពុងសហប្រតិបត្តិការជាមួយគ្នាក្នុងការបញ្ចប់លក្ខខ័ណ្ឌនៃសេចក្ដីយោងសម្រាប់គណៈកម្មាធិការចរចាពាណិជ្ជកម្ម នៃកិច្ចព្រមព្រៀងនេះ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញការបង្កើតការក្រុមការងាររួមលើវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។

ជាទីបញ្ចប់ ឯកឧត្តម និងលោកជំទាវបានយល់ស្របគ្នាក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ហើយភាគីទាំងពីរបានឯកភាព បន្ដទំនាក់ទំនងដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលអាចកើតមានឡើង និងបន្ដសហការគា្នយ៉ាងស្អិតរមួតទាំងក្នុងតំបន់ និងលើឆាកអន្ដរជាតិ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ