ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ផ្ដល់សាប៊ូលុច្សចំនួន ៨,០៦៤ដុំ ដល់ក្រសួងពាណិជ្ជកម្ម

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ម៉ោង ០៩:៥៦ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលអំណោយសាប៊ូលុច្ស(Lux) ចំនួន ៨,០៦៤ដុំ ពីលោក អាឡេហាន់ដ្រូ សាន់តូស កុងឆា (AlejandroSantos Concha) តំណាងក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត (Unilever(Cambodia) Limited)

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនយូនីលីវើ (ខេមបូឌា) លីមីតធីត ជាពិសេសលោកអាឡេហាន់ដ្រូ សាន់តូស កុងឆា ដែលបានធានារក្សាមិនឡើងតម្លៃទំនិញគ្រប់ប្រភេទក៏ដូចជាការសន្យាផ្គត់ផ្គង់ទំនិញនៅទីផ្សារកម្ពុជាមិនឱ្យខ្វះខាត។ការផ្តល់នូវសាប៊ូលុច្ស គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែធ្វើយុទ្ធនាការប្រឆាំងនឹងការរីករាលដាលបង្កមកពីមេរោគកូវីដ-១៩ដែលបាននឹងកំពុងកើតឡើងទូទាំងសកលលោក ក៏ដូចជានៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានប្រសិទ្ធិពរឱ្យក្រុមហ៊ុនកាន់តែទទួលបានជោគជ័យលើមុខជំនួញថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា  និងសូមទេវតាឆ្នាំថ្មី ឆ្នាំជូតតាមថែរក្សាបុគ្គលិកក្រុមហ៊ុនទាំងអស់ ចាកផុតពីជំងឺកូវីដ-១៩។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ