ម៉ាសពេទ្យចំនួន ១០០ ០០០(មួយរយពាន់)ម៉ាស ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម៉ោង ០៧:០៩ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ ម៉ាសពេទ្យចំនួន១០០ ០០០(មួយរយពាន់)ម៉ាស ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០នេះ ដែលបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល។

 

ពិធីប្រគល់ទទួលនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាលក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហេងតារា   រដ្ឋលេខាធិការ និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពី ឯកឧត្តមឧកញ៉ាក ហ្ចាក់គី សែចិន  ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជាតំណាងពិសេសរបស់ក្រសួងពាណិជ្ជកម្មប្រចាំនៅប្រទេសចិន និង លោក GUO DA LEI  អគ្គនាយកក្រុមហ៊ុនទ្រព្យសម្បត្ដិអន្ដរជាតិ ហៃណាអ៊ីនថុង។

 

ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្ដិអន្ដរជាតិហៃណាអ៊ីនថុង បានផ្ដល់អំណោយនូវម៉ាសពេទ្យចំនួន១០ម៉ឺនម៉ាស ជូនសម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន និង ក្រសួងពាណិជ្ជកម្មដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩។

 

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្វាគមន៍យ៉ាងកក់ក្ដៅនិង ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិហៃណានអ៊ីនថុងតាមរយៈក្រសួងពាណិជ្ជកម្មនេះ  សបញ្ជាក់នូវវប្បធម៌នៃការចែករំលែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បី ជំរុញ វិធានការ​ការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាលនៃជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស។

 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកជំងឹកូវីដ១៩ ចំនួន២នាក់ទៀតបានជាសះស្បើយ សរុបអ្នកជាសះស្បើយកើនដល់១១៩នាក់ នៅសល់តែ៣នាក់ទៀត​ប៉ុណ្ណោះក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់ និងមិនមានករណីឆ្លងថ្មីទេ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ