ក្រសួងពាណិជ្ជកម្ម ទទួលអំណោយម៉ាសពេទ្យចំនួន ១ម៉ឺនម៉ាស ថ្នាំសម្លាប់មេរោគ១កេស និងម៉ាស៊ីនបាញ់សម្លាប់មេរោគ ១គ្រឿង ពីសមាគម PAN Asia Economic Cooperation Association

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៥:២១ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃអង្គារ ១៤កើតខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាវហេងតារា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលម៉ាសពេទ្យចំនួន ១០ ០០០ (មួយម៉ឺន) ម៉ាស  ថ្នាំសម្លាប់មេរោគមួយកេស និងម៉ាស៊ីនបាញ់សម្លាប់មេរោគមួយគ្រឿងពីលោក  WU MINGKUN ប្រធានសមាគមPAN Asia EconomicCooperation Association ដើម្បីទុកប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ ដ៏គួរឱ្យគោរពស្រឡាញ់ខាងលើនិងបានជូនពរចំពោះ លោក  WU MINGKUN ប្រធានសមាគមនិងសមាគមទាំងមូល ឱ្យទទួលបានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់កិច្ចការងារ ជាពិសេសសូមឱ្យចាកផុតពីជំងឺកូវីដ-១៩។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ