ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៧:១២ នាទី យប់
👁 0
ថ្ងៃ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោក Alexey Shevtsov ទីប្រឹក្សាស្ថានទូតសហព័ន្ធរុស្ស៊ីនិងមានការចូលរួមពីថ្នាក់អនុរដ្ឋលេខាធិការ និង មន្ត្រីជំនាញផងដែរ ។
នៅក្នុងជំនួបពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការបានស្នើសុំឱ្យមានការជំរុញ និងគាំទ្រលើដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-EAEU ក្នុងទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មនិងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា(http://www.mop.gov.kh/DocumentKH/NSDP%202019-2023%20in%20KH.pdf)។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត Dmitry Tsvetkov បានបង្ហាញពីចំណាប់អារម្មណ៍និងឯកភាពចំពោះការលើកឡើងរបស់លោកជំទាវដែលជំរុញឱ្យមានកិច្ចពិភាក្សា និងការសហការជាមួយEAEU ឱ្យកាន់តែបានជិតស្និទ្ធ។
ដោយសារតែការរីករាលដាលនៃជំងឺCOVID-19 ប្រទេសជាច្រើនបានដាក់ចេញនូវវិធានការប្រុងប្រយ័ត្នបន្ថែមដើម្បីជៀសវាងហានិភ័យនៃការឆ្លង រួមទាំងការរឹតត្បិតការធ្វើដំណើរនិងការហាមឃាត់ការជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ។ ដោយពិចារណាលើការរឹតត្បិតទាំងនេះលោកជំទាវរដ្ឋលេខាធិការ បានស្នើសុំឱ្យរៀបចំកិច្ចប្រជុំលើកទី៣នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(EEC)តាមរយៈvideoconferenceនៅខែកក្កដាឆ្នាំ២០២០។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពចំពោះសំណើរបស់លោកជំទាវ ព្រមទាំងបានជម្រាបជូនលោកជំទាវពីការបញ្ចប់អណត្តិ និងការជម្រាបលារបស់ឯកឧត្តមនៅក្នុងរយៈពេល២សប្តាហ៍ខាងមុខទៀត ។ លោកជំទាវ តឹករ៉េត កំរងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានជួយគាំទ្រនិងជំរុញកិច្ចសហការជិតស្និទ្ធរវាងកម្ពុជា-រុស្ស៊ី និងកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(EAEU) ក្នុងអាណត្តិដែលឯកឧត្តមបំពេញបេសកកម្មនៅកម្ពុជាក៏ដូចជាការចែករំលែកនូវបទពិសោធន៍ យោបល់ និងចំណេះជំនាញនានាដើម្បីអោយកម្ពុជាអាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-EAEU និងសូមជូនពរអោយឯកឧត្តមជួបតែសចក្តីសុខ និងជោគជ័យការងារ ជាពិសេសសុខភាពល្អ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣