ក្រសួងពាណិជ្ជកម្ម ទទួលអំណោយជែលលាងដៃ សម្លាប់មេរោគចំនួន ២ ០៣៨ (ពីរពាន់សាមសិបប្រាំបី)ដប ពីក្រុមហ៊ុន ROYADA CO., LTD

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៦:០២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានទទួលអំណោយបរិច្ចាគ ជែលលាងដៃ សម្លាប់មេរោគ ចំនួន​២ ០៣៨ ​(ពីរពាន់សាម​សិប​ប្រាំបី)ដប ពីក្រុមហ៊ុន ROYADA CO., LTD ដែលក្នុងនោះមានដបតូច ចំនួន ១ ៧៥០ដប និងដបធំ ចំនួន ២៨៨ដប  ដើម្បីទុកប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់និង​ប្រយុទ្ធប្រឆាំង​ការ​រីក​រាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ ដ៏គួរឱ្យគោរពស្រឡាញ់នេះនិងសូមជូនពរឱ្យក្រុមហ៊ុនទាំងមូលសម្រេចបានជោគជ័យគ្រប់កិច្ចការ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ