ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសដែលបានទទួលមរណភាពដោយរោគាពាធ

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៥:៤៧ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នារសៀលថ្ងៃចន្ទ ១២រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម កឹមស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ​សព​ឯកឧត្តម ហ៊ឹម ឆែមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ក្នុង​ជន្មាយុ៨២ឆ្នាំដោយរោគាពាធ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់​ដួងវិញ្ញាណក្ខន្ធ​សពឯកឧត្តមទេសរដ្ឋមន្ត្រី និងអញ្ជើញជួបសុន្ទនាជាមួយ​លោកជំទាវ សួស ណារ៉ា ហ៊ឹម ឆែមព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និង​អាឡោះអាល័យ ចំពោះ​មរណភាព​នេះព្រមទាំងបានចូលរួមជាបច្ច័យ​ក្នុងពិធីបុណ្យ និង​បានបន្ត​អញ្ជើញ​ដឹកនាំប្រតិភូ​ក្រសួងពាណិជ្ជកម្មចុះហត្ថលេខា​លើសៀវភៅ​ក្រាំងមាស ដែលបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធី​គោរព​វិញ្ញាណក្ខន្ធសពឯកឧត្តមទេសរដ្ឋមន្ត្រីហ៊ឹម ឆែម។

មរណភាព​របស់ ឯកឧត្តមហ៊ឹម ឆែម គឺជាការបាត់បង់ ស្វាមី បិតា ជីតាជាទីស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ចំពោះ​កូនចៅជានិច្ច និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែល​ពោរពេញ​ដោយ​ឆន្ទៈមនសិការក្នុង​ការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រគ្រប់​កាលៈទេសៈ ពិសេសបានរួមចំណែកយ៉ាងសកម្ម​ក្នុងការលើកស្ទួយតម្លៃវប្បធម៌ព្រះពុទ្ធសាសនា ឱ្យមានភាពរីកចម្រើនថ្កុំថ្កើង ទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មសូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីសោកស្តាយ អាឡោះអាល័យ ជាមួយលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងក្រុម​គ្រួសារសពទាំងមូល និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម សូមបានទៅសោយ​សុខ​ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ