ក្រសួងពាណិជ្ជកម្ម ទទួលអំណោយម៉ាសពេទ្យចំនួន ៥០ ០០០(ហាសិបពាន់)ម៉ាស ពីសមាគម HAINAN Buddhist Association and abbot of HONGFA

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៥:៣៣ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃអង្គារ ៥កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាវហេងតារា រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលម៉ាសពេទ្យចំនួន៥០ ០០០(ហាសិបពាន់)ម៉ាស ពីឧកញ៉ា ចាង យុនហ្វេងតំណាងដ៍ខ្ពង់ខ្ពស់ព្រះតេជគុណYIN SHUN ដែលជាប្រធានសមាគម HAINAN Buddhist Associationand abbot of HONGFA ដើម្បីទុកប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ ដ៏គួរឱ្យគោរពស្រឡាញ់ខាងលើនិងបានជូនពរចំពោះ ឧកញ៉ា ចាង យុនហ្វេង ព្រះតេជគុណ YIN SHUN ប្រធានសមាគមនិងសមាគមទាំងមូល ឱ្យទទួលបានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់កិច្ចការងារ ជាពិសេសសូមឱ្យចាកផុតពីជំងឺកូវីដ-១៩។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ