ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៥:៤១ នាទី ល្ងាច
👁 8
(ភ្នំពេញ)៖ នៅស្តូបវិមានឯករាជ្យ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទអញ្ជើញដាក់កម្រងផ្កា ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី ព្រៃព្រឹក្សា និងប្រជាជនកម្ពុជា។
បន្ទាប់មក ឯកឧត្តម កឹម ស៊ីថន និងប្រតិភូ ក៏បានបន្តដំណើរអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រឆ្នើមរបស់កម្ពុជា គឺព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ។
រៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាប្រវត្តិសាស្ត្រនេះយ៉ាងមហោឡារិក ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីជាតិ និងសម្តែងនូវទឹកចិត្តសោមនស្សអបអរចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣