រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ

ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០២:១១ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(សៀមរាប)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០អញ្ជើញ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងក្រុមហ៊ុន ជីអេសឌី​ ភាច (GSD PHEACH CO., LTD)ស្តីពីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរនៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

 

ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្នុងឱកាសនៃដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ្រសមន្ត្រសនៈកិច្ចកន្លែងផកម្មនៅកន្លែងផលិតសូត្រ ដោយមានការចូលរួមពី ឯកឧត្តម ផល សុជាតិអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ឯកឧត្តម នាក់ ណេរ៉ុនអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនិងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច លោកស្រី អ៊ុំ សោភានាយិការប្រត្តិបត្តិក្រុមហ៊ុន GSP Pheach Co. ,LtD ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្តអាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករផលិតសូត្រខ្មែរ ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូបទៀត។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិបានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្រ្តសូត្រជាតិ២០១៦-២០២០ ក្នុងគោលបំណងធ្វើឱ្យការចិញ្ចឹមកូននាងស្រាវយកសូត្រមានភាពទំនើបទាន់សម័យនិងប្រកបដោយចីរភាព។ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃសូត្រដើម្បីដោះស្រាយកង្វល់ជាអាទិភាពនិងពង្រីកវិស័យសូត្រសម្រាប់សេដ្ឋកិច្ចជាតិដោយផ្អែកលើតម្រូវការផលិតផលសូត្រនៅក្នុងស្រុកនិងទីផ្សារអន្ដរជាតិ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាដើម្បីលើកកម្ពស់និងអភិវឌ្ឍវិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចគឺជាចំណុចចាប់ផ្ដើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជននិងសាធារណៈទៅលើអាជីវកម្មសូត្រឈានមុខក្នុងការបង្កើតគ្រោងការណ៍កសិកម្មតាមកិច្ចសន្យា ដើម្បីផលិតសូត្រឆៅសម្រាប់ប្រតិបត្តិការរបស់ពួកគាត់។ភាពជាដៃគូរវាងវិស័យឯកជន-សាធារណៈទាំងនេះ ក៏មានការរៀបចំការផ្គត់ផ្គង់សំបុកកូននាងដែលមានគុណភាពល្អប្រសើរជាងមុន និងជំរុញការដាំដើមមនមានគុណភាពតាមរយ:ការដាំដុះដោយឯកជន។តាមរយ:សកម្មភាពទាំងនេះ គម្រោងរំពឹងថាកសិករនឹងមានការកើនឡើងនូវប្រាក់ចំណេញពីការផលិតសូត្រឆៅខ្នាតតូចនិងផ្គត់ផ្គង់សូត្រឆៅសម្រាប់ត្បាញ និងរចនាជាផលិតផលសូត្រសម្រេច។

 

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថាគម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវ៉ាក់តម្លៃសូត្រដើម្បីដោះស្រាយបញ្ហារាំងស្ទះក្នុងវិស័យនេះ ដូចជា បច្ចេកទេស ប្រព័ន្ធស្រោចស្រព ឥណទាន​ និងការធ្វើពិពិធកម្មទីផ្សារ។ទន្ទឹមនឹងនេះ គម្រោងក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន ជីអេសឌី ភាច (GSD PHEACH CO., LTD) នៅខេត្តសៀមរាប ដោយធ្វើការប្រមូលផ្តុំក្រុម​កសិករផលិតដែលមានស្រាប់និងចងក្រងបង្កើតក្រុមកសិករផលិតថ្មី ដែលផ្តោតសំខាន់លើផលិតផលសូត្រ​ខ្មែរដើម្បីពង្រីក និងកែលម្អរផលិកម្មឱ្យស្របនឹងបទដ្ឋានសូត្រខ្មែរ ព្រមទាំងគាំទ្របច្ចេកទេសថ្មីៗក្នុងការពង្រីកផលិតភាពសូត្រដើម្បីឆ្លើយតបតម្រូវការទីផ្សារ​។

 

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរឱ្យធ្វើការសហការ​គ្នា​រួមចំណែកអភិវឌ្ឍវិស័យសូត្រខ្មែរយើងឱ្យកាន់តែរីកចម្រើន ជួយបង្កើតការងារ កាត់បន្ថយការធ្វើចំណាកនិងបង្កើនប្រាក់ចំណូលដល់បងប្អូនកសិករក្រុមផលិតសូត្រជាពិសេសបងប្អូនស្រ្តី និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងខ្សែ     ច្រវ៉ាក់​តម្លៃសូត្រខ្មែរជាមួយតួអង្គពាក់ព័ន្ធដទៃទៀតព្រមទាំងបានសំណូមពរដល់ក្រុមហ៊ុនដែលរកទទួលទានលើវិស័យសូត្រខ្មែរទាំងអស់សូមផ្តោតការយកចិត្តទុកដាក់លើគុណភាពផលិតផលរបស់ខ្លួន ព្រោះថាគុណភាពដើរតួនាទីសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែងជាយុទ្ធសាស្ត្ររយៈពេលវែង។

 

សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចគឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។គម្រោង​ដឹកនាំប្រតិបត្តិ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជាតាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ៕ 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ