ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ០៧:៤៧ នាទី យប់
👁 0
(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជាបានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី ឆ្លើយតបទៅនឹងកូវីដ១៩ដែលរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ត្រាន់ ទាន់អាន់ (TranTuan Anh) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជប៉ុនសាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋកូរ៉េ និងអគ្គលេខាធិការអាស៊ានផងដែរដោយទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន៖កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើសំណើក្នុងការបង្កើតគណៈកម្មការពិសេសជាន់ខ្ពស់ស្តីពីការឆ្លើយតបកូវីដ១៩និងស្តារសេដ្ឋកិច្ចឡើងវិញ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។កិច្ចប្រជុំក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាលើការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩និងពិភាក្សាលើការពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាននិងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ១៩។ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែក និងផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិកក្នុងការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់និងប្រើប្រាស់ឧស្សាហកម្ម៤.០ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់។
២) កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី៖បណ្តារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ១៩នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យមានការឆ្លើយតបដ៏រហ័ស និងស្របគ្នា និងកិច្ចសហការគ្នាតាមរយៈយន្តការអាស៊ានបូកបីដែលមានស្រាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងបានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិនជប៉ុន កូរ៉េ ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ១៩តាមរយៈជំនួយហិរញ្ញវត្ថុ បច្ចេកទេស និងគ្រូពេទ្យ ជាដើម។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣