ឯកឧត្តម ប៉ាន សូរស័ក្តិ អបអរខួប​អនុស្សាវរីយ៍​លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងទិវាបុណ្យកំណើតនៃកងយោធពលខេមរភូមិន្ទ ជាមួយ​ប្រជាជននៅ​​ស្រុកបាធាយ និងស្រុកព្រៃឈរ

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៨:០៦ នាទី យប់

👁 33

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(កំពង់ចាម)៖ ដើម្បីចូលរួមអបអរខួប​អនុស្សាវរីយ៍​លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងទិវាបុណ្យកំណើតនៃកងយោធពលខេមរភូមិន្ទ​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ស្រុកបាធាយ និងស្រុកព្រៃឈរ បាន​ចូលរួមពិសាអំបុក ចេកទុំ និង​ដូងខ្ចី ជាមួយ​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិក-សមាជិកាក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន និង​អាជ្ញាធរ​មូលដ្ឋាន​​ទាំងពីរស្រុក ប្រមាណជាង ១៣០០នាក់ ក្នុងគោលបំណងពង្រឹងកម្លាំងសាមគ្គី និងការឯកភាពរវាងក្រុមការងារថ្នាក់ជាតិ ជាមួយអាជ្ញាធរ និងប្រជាជននៅក្នុងស្រុកទាំងពីរ។

ថ្លែងក្នុងពិធីអបអរនេះនៅ​ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងឃុំសំបូរ ស្រុកបាយ ឯកឧត្តម ប៉ាន សូរស័ក្តិ បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃដែល​ប្រជាជនកម្ពុជាទូទាំងប្រទេស បាន​និងកំពុងចូលរួម និងអបអរខួប​អនុស្សាវរីយ៍​លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងទិវាបុណ្យកំណើតនៃកងយោធពល​ខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្រោម​​​ព្រះរាជ​បូជ​នីយ​កិច្ចដឹកនាំកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា ក្នុងព្រះរាជបេសក​កម្មដ៏​ឧត្តុង្គ​​ឧត្តម​របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់ ក្នុង​ការទាមទារឯករាជ្យ​ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣។

នៅក្នុងឱកាសនោះផង​ដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា ការរៀបចំពិធីពិសាអំបុក គឺជាយុទ្ធនាការពិសេស ដែលសម្ដេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសាសន៍ និង​បាន​រំលឹក​ជាបន្តបន្ទាប់ សូមបងប្អូនជនរួមជាតិ  កុំភ្លេចថ្ងៃ៩វិច្ឆិកា   ដែលជាថ្ងៃបុណ្យ​ឯករាជ្យជាតិ ជាថ្ងៃ​បុណ្យ​កំណើត​​​កងទ័ពជាតិ ហើយក៏ជាថ្ងៃយើងជួបជុំគ្នាទទួលទានអំបុក ក្រោមពាក្យស្លោក អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ