ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ០៥:១៩ នាទី ល្ងាច
👁 0
នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបការសម្ដែងការគួរសមដោយក្រុមហ៊ុនហ៊ួវ៉េកម្ពុជា(HuaweiCambodia) ដឹកនាំដោយលោក យ៉ៅ យូយ៉ា (Yao Yuya) នាយកប្រតិបត្តិក្រុមហ៊ុនហ៊ួវ៉េកម្ពុជា។
នៅក្នុងកិច្ចប្រជុំក្រុមហ៊ុនហ៊ួវ៉េកម្ពុជា បានជម្រាបជូនពីប្រវត្តិនៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាក៏ដូចជាជម្រាបជូនពីផលិតផល និងសេវានានាដែលផ្ដល់ជូនដោយក្រុមហ៊ុនហ៊ួវ៉េ រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលបណ្ដាញប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យនិងកម្មវិធី និងសេវាឌីជីថលផ្សេងៗ។ លោក យ៉ៅ ក៏បានជម្រាបពីការងារមួយចំនួនដែលក្រុមហ៊ុនហ៊ួវ៉េកំពុងតែអនុវត្តជាមួយរដ្ឋាភិបាលផងដែរ។
ជាកិច្ចឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពីវឌ្ឍនភាពទាក់ទងនឹងវិស័យបច្ចេកវិទ្យាមួយចំនួនដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែអនុវត្តរួមមាន ការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកការរៀបចំបញ្ចប់យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងត្រៀមរៀបចំគម្រោងថ្មីមួយដែលផ្ដោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាលក្ខណៈអាជីវកម្មនិងអាជីវកម្ម សម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន និងសម្រាប់ទីផ្សារក្នុងស្រុក។ដោយយោងលើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុនហ៊ួវ៉េ ជួយអំពាវនាវ និងជ្រោមជ្រែងឲ្យមានការវិនិយោគពីក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រៅប្រទេសដើម្បីបង្ហាញពីសក្ដានុពលនៃទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣