ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ១០:៥៨ នាទី ព្រឹក
👁 1
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប៉ានសូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងក្រុមហ៊ុន Adidasនិងក្រុមហ៊ុន H&M ដឹកនាំដោយលោក ម៉ាតធ្យូអាំស្ត្រង (Matthew Armstrong) នាយកផ្នែកបញ្ជាទិញនៃការិយាល័យតំណាងក្រុមហ៊ុនAdidas និងលោក គ្រីស្តឺ ហ៊ន អាហ្វ អាមីន (ChristerHorn af Aminne) នាយកផ្នែកផលិតកម្មទទួលបន្ទុកប្រទេសកម្ពុជានិងវៀតណាម នៃក្រុមហ៊ុន H&M។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកពិពិធកម្មទីផ្សារ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដោយនាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងតែធ្វើការចរចានិងសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួន។ ជាមួយនោះដែរឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យក្រុមហ៊ុនបន្តធ្វើការបញ្ជាទិញពីកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកាត់ដេរនៅកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ បានផុតទៅវិញ។
ក្រុមហ៊ុនទាំងពីរបានឆ្លើយតបជាវិជ្ជមានជាមួយនឹងប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងទទួលធ្វើការបន្ថែមជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិស័យកាត់ដេរនៅកម្ពុជា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣