ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ០៩:០៩ នាទី ព្រឹក
👁 0
(កំពត)៖ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំនិងក្រើនរំលឹកឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការវិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនប្រជាពលរដ្ឋ។
ការណែនាំ និងក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប ខេត្តកំពត កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាក.ប.បខេត្តត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុករបស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។ ជាពិសេសត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្មទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។
បន្ថែមពីលើនោះត្រូវចុះត្រួតពិនិត្យគុណភាពទំនិញនិងសេវាកម្ម ឱ្យកាន់តែសកម្មថែមទៀតដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកំឡុងពេលការរាត្បាតនៃជំងឺកូវីដ១៩នេះនិងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានាដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តមិនត្រូវរង់ចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើទេគឺត្រូវចេះម្ចាស់ការដោយខ្លួនឯង និងត្រូវពិនិត្យ និងតាមដានតម្លៃទំនិញនិងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។ម្យ៉ាងទៀតត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានាទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារកន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣