ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) តាមប្រព័ន្ធវីដេអូ (Video Conference)

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ០៥:៤៥ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​ពាណិជ្ជកម្មឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុងជ្រោយតំបន់ (អាសិប)ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយ​មាន​ការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និងដឹកនាំដោយ ឯកឧត្តម TranTuan Anh រដ្ឋមន្រ្តីក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដែលជាប្រធានអាស៊ានឆ្នាំ២០២០។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យការអនុវត្តអាណត្តិដែលបានប្រគល់ដោយថ្នាក់ដឹកនាំកាលពីកិច្ចប្រជុំកំពូលអាសិប​លើក​ទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកកកន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេសជា​សមាជិកអាច​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះក្នុងឆ្នាំ២០២០នៅប្រទេសវៀតណាម។

 

ដោយពិនិត្យឃើញថា កិច្ចព្រមព្រៀងអាសិបទាំងមូលមានផលិតផលក្នុងស្រុកសរុបជិត៤០% នៃផលិតផលក្នុងស្រុក​ពិភពលោកទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃប្រជាជនពិភពលោក) ទំហំពាណិជ្ជកម្ម​សរុប​ជិត២៩% នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់អាសិបប្រមាណ២០%ការ​ចរចាបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបនេះត្រូវបានរំពឹងថានឹងជួយស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ចូលរួម​ចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ-១៩។

 

នៅក្នុងនោះដែរ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដោះស្រាយបញ្ហាសេសសល់របស់ខ្លួនរួចរាល់អស់ហើយនិងបានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញ​ទំហឹងដល់ការ​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងអាសិបក្នុងឆ្នាំ២០២០នេះ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ