ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពដោយរោ

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ០១:៣២ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។ 

ឯកឧត្តម រដ្ឋលេខាធិការ បានអញ្ជើញដាក់កម្រងផ្កា អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តមទេសរដ្ឋមន្ត្រី និងអញ្ជើញជួបសុន្ទនាជាមួយលោកជំទាវ ខៀវ ហុង ព្រមទាំងក្រុមគ្រួសារ ក្នុងបរិយាកាសប្រកបដោយសេចក្ដីក្រៀមក្រំ និងអាឡោះអាល័យ ចំពោះមរណភាពនេះ ព្រមទាំងបានចូលរួមជាបច្ច័យក្នុងពិធីបុណ្យ និងបានបន្តអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខាលើសៀវភៅក្រាំងមាស ដែលបានសរសេរចារទុកជាកិច្ចចុងក្រោយ នៃពិធីគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមចក់ ឡេង។

មរណភាពរបស់ ឯកឧត្តម ចក់ ឡេង គឺជាការបាត់បង់ ស្វាមី បិតា ជីតា ជាទីស្រឡាញ់ស្មើជីវិត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ចំពោះកូនចៅជានិច្ច និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ បម្រើប្រទេសជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមចូលរួមចែករំលែកនូវមរណទុក្ខ ដោយក្តីសោកស្តាយ អាឡោះអាល័យ ជាមួយលោកជំទាវ និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារសពទាំងមូល និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព  ឯកឧត្តម នាយឧត្តមសេនីយ៍ ចក់ ឡេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូមបានទៅសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ