ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០២:០០ នាទី រសៀល
👁 0
(ភ្នំពេញ)៖ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃសំណើគម្រោងមួយ ក្នុងគោលបំណងស្វែងរកធាតុចូល និងពិនិត្យសុពលភាពលើសំណើគម្រោង Go4eCAM មុននឹងដាក់ជូនគម្រោងថ្មីនេះទៅកម្មវិធី Enhanced Integrated Framework (EIF) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើការអនុម័ត និងផ្ដល់ហិរញ្ញប្បទានដើម្បីអនុវត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម តំណាងអន្តរក្រសួង និងដៃគូអភិវឌ្ឍសរុបប្រមាណជាង ៣៥នាក់។
លោកជំទាវ តឹករ៉េត កំរង បានមានប្រសាសន៍ថា Go4eCAM គឺជាគំនិតផ្តួចផ្តើមគម្រោងថ្មីមួយទៀតរបស់ ក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងជួយឱ្យសហគ្រាសធុនតូច និងមធ្យមទទួលបានផលប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងចូលរួមបានពេញលេញនៅក្នុងសេដ្ឋកិច្ចឌីជីថល តាមរយៈការជំរុញ និងបង្កើនការលក់ ឬការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការពង្រីកអាជីវកម្ម និងការបង្កើតការងារសម្រាប់សង្គម។ សសរស្ដម្ភដ៏សំខាន់នៃគម្រោង Go4eCAM គឺការបង្កើតទីផ្សារអេឡិចត្រូនិកជាលក្ខណៈ B2B ដើម្បីផ្ដល់ឱកាសជូនដល់សហគ្រានធុនតូច និងមធ្យម ក៏ដូចជាផលិតករកម្ពុជាដទៃទៀត ជាពិសេសសហគ្រាសស្ត្រី អាចជ្រៀតចូលក្នុងទីផ្សារទូលំទូលាយ និងទទួលបានអតិថិជនកាន់តែច្រើនតាមរយៈទីផ្សារពាណិជ្ជកម្មដែលមិនមានព្រំដែន។ វត្ថុបំណងនៃទីផ្សារនេះគឺជំរុញការលក់ផលិតផលកម្ពុជាឆ្លងព្រំដែនតាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប៉ុន្តែក៏អាចបម្រើដល់ការលក់ក្នុងស្រុកផងដែរ តាមរយៈការតភ្ជាប់សហគ្រាស និងផលិតកម្មនៅតាមខេត្ត ជាមួយនឹងអតិថិជននៅតំបន់ទីក្រុង។ ក្រៅពីនេះ គម្រោង Go4eCAM នឹងជួយគាំទ្រផងដែរដោយលើកកំពស់សហគ្រិនភាព នវានុវត្តន៍ ការចាប់ផ្តើមអាជីវកម្មថ្មី និងការទទួលបានឥណទានតាមរយៈការផ្គូផ្គងជាមួយនឹងអ្នកវិនិយោគ។
គម្រោង Go4eCAM កំណត់នូវលទ្ធផលធំៗ ចំនួន ៤ សម្រាប់អនុវត្ត ដូចខាងក្រោម៖
ជាសេចក្ដីសន្និដ្ឋាន ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍រួមមាន UNDP, EU, GIZ, DFAT (Australia) បានសម្ដែងការស្វាគមន៍លើសំណើគម្រោង Go4eCAM។ ក្រោយពីមានការអនុម័តលើសំណើគម្រោងខាងលើ ក្រសួងពាណិជ្ជកម្មនឹងដាក់សំណើគម្រោង Go4eCAM ជាផ្លូវការជូនទៅកម្មវិធី EIF របស់អង្កការពាណិជ្ជកម្មពិភពលោក ដើម្បីពិនិត្យនិងអនុម័តនៅចុងខែធ្នូ ឆ្នាំ២០១៩ ខាងមុនេះ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣