ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC)

ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ១២:៥៥ នាទី ថ្ងៃត្រង់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប​សមាគម​ធុរកិច្ចជប៉ុននៃកម្ពុជា(JBAC)ដើម្បីពិភាក្សាការងារទាក់ទងនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជា។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការ​ពង្រីក​ទីផ្សារក៏ដូចជាទាក់ទាញវិនិយោគ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹក​នាំ​ការ​ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀង​ភាពជាដៃគូ​គ្រប់ជ្រុង​ជ្រោយ​តំបន់ (RCEP) ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់និងឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ។ កិច្ចព្រមព្រៀង RCEP នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុង​តែឈាន​ទៅរកការ​ធ្វើឧស្សាហនីយកម្មសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែម​សម្រាប់​ផលិតផល​ក្នុង​ស្រុក។ ដូចនេះឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជាជា​ពិសេស​ក្នុងវិស័យឧស្សាហកម្ម និងកែច្នៃ​ផលិតផលកសិកម្ម ដើម្បីទាញយក​ផល​ប្រយោជន៍​ពីកិច្ចព្រម​ព្រៀង​នេះ។

 

សមាគម JBAC បានទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅ​តែមាន​បំណង​ពង្រីកនិងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បី​ទាក់ទាញវិនិយោគិនទាំងនោះ​មកកម្ពុជា។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ