ឯកឧត្តមរដ្ឋមន្ត្រី ទទួលជួបការសម្ដែងការគួរសមដោយសមាគមសិប្បករកម្ពុជា

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ១០:៥២ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ានសូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ការសម្ដែងការគួរសមដោយលោកភ្យែរអន់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) នៃសមាគមសិប្បករកម្ពុជា (ArtisansAssociation of Cambodia) និង សហការី។


នៅក្នុងកិច្ចប្រជុំនេះ លោក ភ្យែរអន់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថាដោយសារបញ្ហាជំងឺ​រាត​ត្បាត​កូវីដ-១៩ ធ្វើឲ្យ​ភ្ញៀវទេសចរមានការថយចុះ ដូច្នេះ​សមាគម​មាន​បំណង​ក្នុង​ការ​ចងក្រង​សិប្បករ​ជាក្រុមដើម្បីធ្វើពិពិធកម្មទីផ្សាររបស់ពួកកាត់ទៅកាន់ទីផ្សារផ្សេងៗ ដូចជា​នាំចេញ​ទៅ​ទីផ្សារ​បរទេសការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ សម្រាប់​ការងារទាំងនេះសមាគមនឹងជួយសម្រួល និងណែនាំលើភស្ដុភារកម្ម និង​ការធ្វើ​ទីផ្សារ។


ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថាក្រសួងពាណិជ្ជកម្ម​មានតួនាទីក្នុង​ការអនុវត្ត​ចលនា​ភូមិមួយផលិតផលមួយដូច្នេះហើយការងារដែលលើកឡើងដោយសមាគម គឺ​មានភាពស្របទៅនឹងគោលការណ៍របស់ក្រសួងផងដែរ។ក្រសួងពាណិជ្ជកម្មគាំទ្រគំនិត​ផ្ដួច​ផ្ដើម​នេះ ហើយជូនជាយោបល់ឲ្យសមាគមធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រ​ដល់​ផលិតករ និងសិប្បករខ្មែរ តាមរយៈការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា។ក្រៅពី​នេះ​ផង​ដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យសមាគមពិនិត្យលទ្ធភាពលើការ​ប្រើប្រាស់​ថ្នាល​បច្ចេក​វិទ្យា ដូចជា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងការធ្វើទីផ្សារ និងផ្សារភ្ជាប់ទៅ​នឹង​អតិថិជន និងទីផ្សារទូលំទូលាយ។ ក្រសួងពាណិជ្ជកម្មនឹងជួយជំរុញបន្ថែមលើការងារនេះតាមរយៈមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសផងដែរ។


សមាគមសិប្បករកម្ពុជានឹងអនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការសហការ​ជា​មួយ​ក្រសួងពាណិជ្ជកម្ម ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ​ដែលជា​សិប្បករនិងសិល្បករ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ