ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៣:៣៨ នាទី រសៀល
👁 0
នៅព្រឹកថ្ងៃសុក្រ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយឯកឧត្តម អ៊ុក ទីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងតំណាងអ្នកផលិតចម្លាក់ប្រាក់-ស្ពាន់នៅឃុំកោះចិន បាននាំយកចង្ហាន់និងទ័យទាន ចូលក្រាបបង្គុំ និងថ្វាយប្រគេនសម្តេចព្រះឧត្តមបញ្ញា ដួង ផង់ព្រះចៅអធិការវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ហៅវត្តព្រែកប្រាំង ស្ថិតនៅស្រុកពញាឮខេត្តកណ្តាល ក្នុងពិធីចូលព្រះវស្សា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានទូលថ្វាយអំពីគោលបំណងរបស់ក្រុមការងារ ជូន សម្តេចព្រះឧត្តមបញ្ញាក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យចម្លាក់ប្រាក់-ស្ពាន់ខ្មែរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។បន្ទាប់មក សម្តេចសង្ឃបានមានព្រះថេរដីការអំពីប្រវត្តិនៃវិស័យចម្លាក់ប្រាក់-ស្ពាន់ ដែលមានដើមកំណើតតាំងពីដំណើរកកើតកម្ពុជរដ្ឋពិសេសបានសង្កត់ធ្ងន់ក្នុងសម័យឧត្តុង្គ ដែលព្រះមហាក្សត្រតាំងរាជធានីនៅភ្នំព្រះរាជទ្រព្យដូច្នេះហើយទើបបានជាភូមិសាស្ត្រនេះ សម្បូរទៅដោយជាងទងដ៏ប៉ិនប្រសព្វនិងមានទឹកដៃល្អៗជាច្រើនក្នុងការចម្លាក់ប្រាក់ និងស្ពាន់រហូតមកដល់បច្ចុប្បន្ន។
បន្ទាប់មកថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានជម្រាបពីគោលបំណងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរៀបចំចងក្រងសមាគមនិងបង្កើតទៅជាមជ្ឈមណ្ឌលភូមិមួយផលិតផលមួយលើវិស័យចម្លាក់ប្រាក់-ស្ពាន់ខ្មែរ និងបានសាកសួរអំពីស្ថានភាពទីផ្សារក្នុងកំឡុងវិបត្តិកូវីឌ-១៩ សិក្សាពីសិល្បៈដាប់ឆ្លាក់របស់ជាងទងស្របតាមក្បាច់រចនារបស់ខ្មែរ និងទីផ្សារបញ្ជាទិញ របស់អ្នកផលិតនៅឃុំកោះចិននិងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣