ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារ និងចូលរួមអាហាថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៧:២៣ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សា និងចូលរួមអាហារថ្ងៃត្រង់ជាមួយ លោកជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាការចាប់ផ្ដើម លោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងយ៉ាងល្អប្រសើរនូវជំងឺកូវឺដ-១៩ និងបានថ្លែងនៃភាពស្រដៀងគ្នារវាងប្រទេសទាំងពីរ ដូចជា ប្រវត្តិសាស្រ្ដ ទស្សនវិជ្ជា និងវប្បធម៌ជាដើម។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានពិភាក្សាពីទំហំ ពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលមានការរីកចំរើនជាបន្ដបន្ទាប់។

ក្នុងកិច្ចជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយចាប់ផ្ដើមពីការបង្កើតក្រុមការងាររួម ពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា-ឥណ្ឌា។ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានពិភាក្សាជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត នូវលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ឥណ្ឌា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងផលប្រយោជន៍ទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំជំនួយពីភាគីឥណ្ឌាផ្ដល់ប្រឹក្សាយោបល់លើការគ្រប់គ្រងគុណភាពអាហារហាឡាល (Halal) ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន និងភ្ងៀវអន្ដរជាតិអ៊ីស្លាមដែលនៅប្រទេសកម្ពុជា។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ