ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៥:១៦ នាទី ល្ងាច
👁 0
(សិង្ហបុរី)៖ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី៤ នៃអ្នកដឹកនាំពាណិជ្ជកម្មសេដ្ឋកិច្ចអាស៊ី ២០១៩ (The 4th ABLC 2019) ដែលបានរៀបចំឡើងក្នុងសណ្ឋាគារ Marina Bay Sands។ កិច្ចប្រជុំនេះក៏ត្រូវបានចាត់ទុកជាវេទិកាយ៉ាងសំខាន់មួយរបស់ថ្នាក់ដឹកនាំ និងប្រធានក្រុមហ៊ុននៅតំបន់អាស៊ី ចូលរួមធ្វើបទបង្ហាញអំពីការវិនិយោគ ការធ្វើពាណិជ្ជកម្មរបស់ខ្លួន ក្នុងនោះក៏មានជាកិច្ចជំនួបពិភាក្សាផ្លាស់ប្តូរយោបល់ (Interactive Talk Show) ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ ការចែករំលែកពីការធ្វើបច្ចុប្បន្នភាពពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មតាមបែបឌីជីថល និងការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ក៏ដូចជាការច្នៃប្រឌិតថ្មីរវាងបណ្តាប្រទេសដែលបានអញ្ជើញចូលរួមផងដែរ។
ក្នុងវេទិកាពិភាក្សាផ្លាស់ប្តូរយោបល់ (Interactive Talk Show) ក្រោមប្រធានបទ “ The Future of Asia In a Technology-Driven World ” ឯកឧត្តមបានចែករំលែកពីបទពិសោធន៍នៃបចេ្ចកវិទ្យាក្នុងទិដ្ឋភាពពាណិជ្ជកម្មក្នុងតំបន់ បន្ថែមពីនេះក៏បានបង្ហាញពីតួនាទីយ៉ាងសំខាន់របស់បច្ចេកវិទ្យាដែលបានជំរុញយ៉ាងលឿនក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ ក្នុងវេទិកានេះ ក៏មានការចែករំលែកយោបល់ អំពីការចាប់ផ្តើមរក្សានៅភាពលេចធ្លោរបស់បច្ចេកវិទ្យាថ្មី ស្តីពី Artificial Intelligence (AI) ការវិនិយោគលើការអប់រំដើម្បីពន្លឿនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដូចជា AI, Machine Learning, 3D Printingជាដើម បន្ថែមពីនេះក៏មានការពិភាក្សាលើឱកាសនៃការរីកចម្រើនរបស់ផលិតកម្មក្នុងឧស្សាហកម្ម៤.០។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សំហេង បូរ៉ា បានផ្តល់កិត្តិយសក្នុងការចែកវិញ្ញាបនបត្រដល់សហគ្រិនឆ្នើម ដែលបានចូលរួមក្នុងកិច្ចប្រជុំកន្លងមក ក្នុងការចែករំលែកបទពិសោធន៍នៃការដឹកនាំក្រុមហ៊ុន ក៏ដូចជាការបញ្ចេញមតិយោបល់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មនៅតាមបណ្តាប្រទេសនៃតំនប់អាស៊ីផងដែរ។
អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣