ឯកឧត្តម សុខ សុភ័ក្រ្ដ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរួមនៃកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុនលើកទី១៣ និង the 1st Meeting of 2020 AMEICC Working Group on West-East Corridor Development (WEC-WG)

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៤:៥១ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្មឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរួមនៃកិច្ចពិគ្រោះយោបល់រវាងរដ្ឋាភិបាល និងឧស្សាហកម្មមេគង្គ-ជប៉ុនលើកទី១៣ និង the 1st Meeting of 2020 AMEICCWorking Group on West-East Corridor Development (WEC-WG)ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋាន AMEICC និង ដឹកនាំដោយឯកឧត្តម Sakayam Chidchob សហប្រធានអង្គប្រជុំនិងជារដ្ឋមន្ដ្រីដឹកជញ្ជូននៃប្រទេសថៃ និង ឯកឧត្តម Shigehiro Tanaka សហប្រធានអង្គប្រជុំ និងជាអនុរដ្ឋមន្ដ្រីការបរទេសនៃប្រទេសជប៉ុន ដោយមានការចូលរួមតំណាងរាជរដ្ឋាភិបាលនិងវិស័យឯកជននៃប្រទេសកម្ពុជាឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖

- តំណាងក្រសួងសេដ្ឋកិច្ចពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI)បានបកស្រាយអំពីសារសំខាន់នៃផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ជំនាន់ទី២ (MIDV2.0) ដែលមានសសរស្ដម្ភចំនួន ៣ រួមមាន ការតភ្ជាប់ នវានុវត្តន៍ឌីជីថលនិងគោលដៅអភិវឌ្ឍន៍និរន្តរភាព។ តំណាង METI ក៏បានបញ្ជាក់ផងដែរថាដើម្បីសម្រេចនូវគោលដៅនៃ MIDV 2.0 ប្រទេសមេគង្គត្រូវបានស្នើឲ្យលើកនូវគម្រោងអាទិភាពចំនួនបីស្របទៅនឹងសសរស្ដម្ភទាំងបីរបស់ MIDV 2.0 ។​ ជាមួយគ្នានេះ តំណាងMETI បានលើកឡើននូវកម្មវិធីការងារដែលទាមទារនូវសហប្រតិបត្តិការនៃគម្រោងទាំងនេះ រយៈពេល ៤ ឆ្នាំ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣  ក្នុងចំណោមប្រទេសមេគង្គ និងជប៉ុន។ក្រុមការងារ WEC-WG នឹងពិភាក្សាបន្ថែមលើកម្មវិធីការងារនេះប្រសិនបើចាំបាច់។

-ក្រោមផែនការចក្ខុវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គជំនាន់ទី២ (MIDV 2.0)ប្រទេសមេគង្គបានជម្រាបជូនអង្គប្រជុំនូវគម្រោងអាទិភាពចំនួន ៣ រៀងៗខ្លួន។ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រាបនិងបកស្រាយជូនអង្គប្រជុំនូវគម្រោងអាទិភាពចំនួន ៣ រួមមាន (១)ជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងប្រទេសមេគង្គ, (២) ជំនួយបច្ចេកទេសស្រាវជ្រាវនិងការណែនាំសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល និង (៣)បរិស្ថានគាំទ្រអាជីវកម្មជាបរិយាប័ន្នក្នុងប្រទេសមេគង្គ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ថា ការអនុវត្តពាណិជ្ជកម្មឆ្លងកាត់ព្រំដែន កំពុងតែមានភាពប្រសើរឡើងក៏ប៉ុន្ដែនៅតែមានឧបសគ្គមួយចំនួនគួរឲ្យកត់សម្គាល់។ ឯកឧត្តមបានជំរុញឲ្យប្រទេសមេគង្គគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់និងស្នើឲ្យមានតម្លាភាពក្នុងការអនុវត្តបែបបទគយព្រមទាំងស្នើឲ្យមានយន្ដការផ្សេងៗដូចជា ប្រព័ន្ធបច្ចេកវិទ្យា​ ឬយន្តការ CBTAឬការធ្វើអនុស្សរណយោគយល់ក្នុងការសម្រួលការប្រតិបត្តិការគយដើម្បីងាយស្រួលដល់វិស័យក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ ជាមួយគ្នានេះដែរឯកឧត្តមបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការពីភាគីថៃលើការផ្ដល់សិទ្ធិចរាចរណ៍ឆ្លងកាត់ព្រំដែន ដល់យានយន្ដផ្សេងទៀត ក្រៅពីរថយន្ដក្រុង និងបើកផ្លូវចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនបន្ថែមទៀតក្រៅពីចក្រប៉ោយប៉ែត-Aranya Prathet។​ឯកឧត្តមបានសំណូមពរ ដល់អង្គការ NEDO ពិនិត្យលទ្ធភាពជួយជ្រោមជ្រែងបន្ថែមទៀតដល់វិស័យថាមពលបៃតង(Green Energy) ក្នុងប្រទេសកម្ពុជា និងប្រទេសមេគង្គ។ ឯកឧត្តមក៏បានស្នើជប៉ុន ឲ្យជួយជំរុញការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការជួយបណ្ដុះបណ្ដាលសមត្ថភាពសហគ្រាសមីក្រូធុនតូច និងមធ្យម (MSMEs)

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ