ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៤:៣៥ នាទី រសៀល
👁 0
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពាណិជ្ជកម្មដ៏ថ្មីស្រឡាងមួយនៅខេត្តកំពង់ស្ពឺដើម្បីផ្តល់ភាពងាយស្រួលដល់ម ន្ត្រីក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពិធីសម្ពោធអគារថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីឯកឧត្ដម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈ អភិបាល ខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្ដមលោកជំទាវថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងពាណិជ្ជកម្មនិងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានអគាររដ្ឋបាលថ្មីនៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ និងបានថ្លែងអំណរគុណ ឯកឧត្ដម យឹម សុខុមនិងឯកឧត្ដម វ៉ី សំណាង និងមន្ត្រីក្នុងខេត្តដែលបានចូលរួមសហការជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក រហូតបានសម្រេចនូវលទ្ធផលនានាជាទីគាប់ប្រសើរ។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមកនិងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងសកម្មដែលមានជាអាទិ៍ការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម។ លិខិតបទដ្ឋាន គតិ យុត្តិ ទាំងនោះរួម មាន៖ច្បាប់ ស្តីពី កិច្ច សន្យាពាណិជ្ជកម្មច្បាប់ស្តីពីការប្រកួត ប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូប អាហារច្បាប់ស្តីពីប្រតិបត្តិការ ដែលមានកិច្ច ធានា ច្បាប់ស្តី ពី កិច្ច ការ ពារ អ្នក ប្រើ ប្រាស់និងច្បាប់ ស្តីពីការ ធ្វើ ពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលច្បាប់ពីរខាងក្រោយនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្មីៗនេះ។ចំណែកច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តនិងដាក់ឱ្យ ប្រើប្រាស់ ជា ផ្លូវការរួចហើយកាលពីឆ្នាំមុន។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្មបានខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមជូនគ្រប់វិស័យ ដោយ ប្រឹងប្រែង ចរចា យ៉ាង សកម្ម ទាំង ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក តាម រយៈ កម្មវិធី អនុគ្រោះ ពាណិជ្ជកម្មនិងការបង្កើតតំបន់ពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌអាស៊ាន និងអាស៊ាន+ដៃគូក៏ដូចជាសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសមួយចំនួនទៀត មានដូចជា សហភាពអឺរ៉ុបអាមេរិក ចិន ជប៉ុន កូរ៉េ ហុងកុង ឥណ្ឌា អូស្រ្តាលី មជ្ឈឹមបូព៌ានិងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពង់ស្ពឺផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានណែនាំនិងស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀតទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវនិងដកស្រង់នូវបទពិសោធន៍ពីមន្ត្រីរាជការនៅក្រសួងពាណិជ្ជកម្ម។
ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្មនិងសម្រួលដល់ការនាំចេញ។
ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យចៀសវាងដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្មនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើគ្រប់ស្ថាប័នទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអំពីការការពារជំងឺនេះដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះជាលើកទី២ទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣