ក្រសួងពាណិជ្ជកម្ម ទទួលអំណោយជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ពីក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌា
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៩:៥២ នាទី ព្រឹក
👁 0
(ភ្នំពេញ)៖ នៅរសៀល ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សំ សិរីរតន៍ រដ្ឋលេខាធិការ និងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជេលលាងដៃសំលាប់មេរោគចំនួន២០០០ដប ពីក្រុមហ៊ុន ណាវីណាវី ហូមនីឡេ ខេមបូឌា ដើម្បីទុកប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពមនុស្សធម៌ ដដ៏គួរឱ្យគោរពរបស់ក្រុមហ៊ុនខាងលើ និងបានជូនពរចំពោះ ប្រធានក្រុមហ៊ុន បុគ្គលិកទាំងអស់ និងក្រុមហ៊ុនទាំងមូល ឱ្យទទួលបានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់កិច្ចការងារ ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩។