ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៥:២៨ នាទី ល្ងាច
👁 0
(ភ្នំពេញ)៖ ដើម្បីធានាបាននូវសុខភាព សុវត្ថិភាព និងទទួលបាននូវភាពកក់ក្តៅក្នុងការទទួលទានចំណីអាហារជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូក ដែលអញ្ជើញមកចូលរួមកម្សាន្ដក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះទៅអង្កេត ពិនិត្យទំនិញ ពិសេសចំណីអាហារដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យ។
ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផលចំណីអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់។
ទន្ទឹមនេះ មន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើលលក្ខណៈ អនាម័យនៃការដាក់តាំងលក់ មិនត្រូវដាក់តាំងលក់ផលិតផលភេសជ្ជ: និងផលិតផលដទៃទៀត នៅក្រោមកំដៅថ្ងៃ ផលិតផលហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន។
អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានកាំកុងត្រូល
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣