ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ១០:៣១ នាទី ព្រឹក
👁 0
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទូទៅឱ្យបានជ្រាបថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត (MoC App) បានធ្វើបច្ចប្បន្ន (Update) ដើម្បីកែសម្រួលផ្នែកមួយចំនួន និងបន្ថែមព័ត៌មានឱ្យបានច្រើនជាងមុន ព្រមទាំងអាចប្រើប្រាស់បានងាយស្រួល។
ទន្ទឹមនឹងនេះ សូមឱ្យសាធារណជន ធ្វើបច្ចប្បន្ន (Update) កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម តាមទូរស័ព្ទចល័ត (MoC App) ដែលមាននៅក្នុងទូរស័ព្ទរបស់លោកអ្នក និងចុះឈ្មោះចូលប្រព័ន្ធ ដើម្បីអាចមានឱកាសទទួលបានរង្វាន់លើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្ត្រី រៀងរាល់ខែ។
សូមជម្រាបថា កម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ឱ្យបានទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះបានកំពុងដើរតួជាស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មផងដែរ។
ដើម្បីដោនឡូត ឬទាញយកកម្មវិធី App ព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម មកប្រើប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Play Store (Android) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច។ លោកអ្នកក៏អាចចុចលើតំណភ្ជាប់ (Link) ខាងក្រោម ដើម្បីដោនឡូត និងដំឡើងកម្មវិធី ទៅក្នុងទូរស័ព្ទដៃផងដែរ។ សម្រាប់ App Store (IOS) ក្រុមការងារបាននឹងកំពុងធ្វើបច្ចុប្បន្ន។
Android: https://play.google.com/store/apps/details?id=dev.nec.sokleang.mocnews
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣