រដ្ឋមន្ត្រីពាណិជ្ជកម្ម ណែនាំឱ្យមន្ត្រីទាំងអស់ត្រូវខិតខំអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៨:៥៧ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(ប៉ៃលិន)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ទាំងអស់ត្រូវខិតខំអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ការណែនាំ និងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យើងត្រូវអនុវត្តឱ្យបានខ្ចប់ខ្ជួននូវវិធានការណ៍ និងយុទ្ធសាស្រ្តចាំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវឱ្យប្រជាកសិករខិតខំដាំដុះជំរុញផលិតកម្មកសិកម្ម រួមមាន ដំណាំមៀន តាង៉ែន  ដំឡូងមី ដំណាំផ្សេងៗទៀត និងការចិញ្ចឹមសត្វជាដើម ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារជូនកសិករខ្នាតតូចដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងទីផ្សារ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តទៀតថា បញ្ហារការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យើងអាចដោះស្រាយបាន ព្រោះយើងជាប្រទេសកសិកម្មស្រាប់ តែយើងទាំងអស់គ្នាត្រូវខិតខំអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍)ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការកៀរគរស្ថាប័នពាក់ព័ន្ធនានា និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីធ្វើឱ្យខ្សែច្រវ៉ាក់តម្លៃឱ្យដំណើរការល្អប្រសើរ និងត្រូវបង្កើតផ្សារចុងសប្ដាហ៍នៅក្នុងខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញជាគណៈធិបតី ក្នុងពិធីសម្ពោធរូបសំណាកព្រះគោ ដែលបានក៏សាងឡើងតាំងពីចុងឆ្នាំ២០១៨ នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ព្រះសង្ឍ ចាស់ព្រឹទ្ធាចារ្យ និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ