ឯកឧត្តម ប៉ាន សូរស័ក្តិ នាំយកកុំព្យូទ័រយួរដៃ ទឹកសាប៊ូសម្លាប់មេរោគ ម៉ាស់ពេទ្យ និងថវិកា ប្រគល់ជូនស្រុកព្រៃឈរ និងស្រុកបាធាយ

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៤:៤៦ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(កំពង់ចាម)៖ ដើម្បីសម្រួលដល់ការងាររដ្ឋបាលក្នុងមូលដ្ឋាន និងរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយកកុំព្យូទ័រយួរដៃ ទឹកសាប៊ូសម្លាប់មេរោគ ម៉ាស់ពេទ្យ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលស្រុកបាធាយ និងស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សាលារៀនគ្រប់កម្រិត និងសមាជិកចូលរួមទាំងអស់។

ការប្រគល់ទទួលនេះ បានរៀបចំឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធស្រុកបាធាយ និងស្រុកព្រៃឈរ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំស្រុក អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ មេឃុំ លោក លោកស្រីប្រធានការិយាល័យចំណុះ និងជុំវិញស្រុក លោកនាយក លោកស្រីនាយិកា លោក លោកស្រីប្រធានមណ្ឌលសុខភាព គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និង មន្ត្រីរាជការទូទាំងស្រុកព្រៃឈរ និងបាធាយជាច្រើនរូប ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ជំងឺកូវីដ-19 បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយមិនទាន់មានវ៉ាក់សាំងការពារជំងឺនេះនៅឡើយទេ ហើយវាបាននាំមកនូវបញ្ហាប្រឈមជាច្រើន និងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក។ ហេតុនេះដើម្បីរួមចំណែក ថែរក្សាអនាម័យ ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-19 ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បាននាំយកនូវទឹកសាប៊ូសម្លាប់មេរោគចំនួន ៥០៤កេស ស្មើនឹង១៨,១៤៤ដប  និងម៉ាស់ចំនួន៩៣០ប្រអប់ ស្មើនឹង៤៦,៥០០ម៉ាស់  មកជូនស្រុក ឃុំ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងសាលារៀនគ្រប់កម្រិត    ទូទាំងស្រុកបាធាយ និងស្រុកព្រៃឈរ កំព្យូទ័រយួរដៃចំនួន ២៩គ្រឿង សម្រាប់សម្រួលដល់ការងាររដ្ឋបាលនៅមូលដ្ឋាន និងថវិកាមួយចំនួនជូនសមាជិកចូលរួមទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំ លោក លោកស្រីប្រធានការិយាល័យចំណុះ និងជុំវិញស្រុក លោកនាយក លោកស្រីនាយិកា លោក លោកស្រីប្រធានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព      មន្ត្រីរាជការទូទាំងស្រុក ដែលបានចូលរួមសហការណ៍ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ដោយខិតខំផ្សព្វផ្សាយនូវរាល់វិធានការការពារ និងចូលរួមអនុវត្តដោយយកចិត្តទុកដាក់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាគ្រប់គ្រង និងរក្សាបានដោយជោគជ័យនូវសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេសពេលបុណ្យចូលឆ្នាំខ្មែរ និងពេលឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំបន្តប្រយុទ្ធប្រឆាំង និងដោះស្រាយបញ្ហាដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-19 ដោយខិតខំអនុវត្តគោលនយោបាយ ខឿនការពារសុខភាពរបស់ប្រជាជន។ ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្ដល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលផ្ដោតសំខាន់ទៅលើកុមារអាយុក្រោម៥ឆ្នាំ ជនពិការ ចាស់ជរា អាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ដែលបច្ចុប្បន្នគ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) មានប្រមាណជាង ៦៧ម៉ឺនគ្រួសារ ស្មើនឹងប្រមាណ២លាន៧សែននាក់ ដោយរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ប៊ីលានរៀល ក្នុងមួយខែៗ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សានានា និងការធ្វើដំណើរទេសចរណ៍ក្នុងស្រុកនៅតាមតំបន់គោលដៅទេសចរណ៍ទាំងប្រទេសឡើងវិញ តែត្រូវប្រកាន់ខ្ជាប់តាមគោលការណ៍ណែនាំសុវត្ថិភាព សុខភាពសាធារណៈ និងតាមវិធានការរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តីរំលឹកថា ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាគោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងលឿនជាងជំងឺកូវីដ-19ទៅទៀត។ ម្យ៉ាងទៀតត្រូវរួមគ្នាទប់ស្កាត់នូវរាល់ព័ត៌មានក្លែងក្លាយក្នុងសង្គម ដែលពាក់ព័ន្ធលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាមជាដើម ជាហេតុនាំឱ្យមានការភ័ន្តច្រឡំដល់សាធារណមតិជាតិ និងអន្តរជាតិ។ មួយវិញទៀតត្រូវបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដោយជំរុញលើកទឹកចិត្តប្រជាជនឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេសផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ