ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៩:១៣ នាទី ព្រឹក
👁 51
CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។ ផ្សារនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម។
បច្ចុប្បន្ននេះ ផ្សារត្រូវបានបើកសម្រាប់ការចុះឈ្មោះជាមុនទៅដល់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់លក់ផលិតផលនៅលើទីផ្សារ។ ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះបាន សហគ្រាសធុនតូច និងមធ្យមត្រូវតែបំពេញតាមលក្ខន្តិកៈដូចខាងក្រោម៖
១. ជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម
២. មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព
៣. លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា។
ជាភាសារខ្មែរ៖ https://cutt.ly/DnRC33L
ជាភាសារអង់គ្លេស៖ https://cutt.ly/1nRC5w8
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣