ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១:២៧ នាទី ថ្ងៃត្រង់
👁 37
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើប្រាស់កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម (MOC NEWS APP) តាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ដោយខែមេសា បានទៅលើលោក ឌឹម ថេង ដែលជាអគ្គនាយករងនៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងខែឧសភា បានទៅលើលោក សៀង គឹមសែ ដែលជាបុគ្គលិកនៃធនាគារវឌ្ឍនៈ។ សម្រាប់បេក្ខជនជ័យលាភីទាំងពីរ គឺទទួលបានទូរស័ព្ទមួយគ្រឿង ដែលឧបត្ថមដោយក្រុមហ៊ុនខេមហ្វូន (camfone) និងរង្វាន់ជាវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណបេក្ខជនជ័យលាភី ដែលបានតាមដាន និងគាំទ្រសកម្មភាពនានារបស់ក្រសួងពាណិជ្ជកម្ម តាមរយ:ការចុច Like និងចែករំលែកព័ត៌មានបន្ត នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនច្រើនជាងគេ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម (MOC NEWS APP) មានផ្ទុកនូវកម្រងសេវាសាធារណៈ និងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួង ដើម្បីផ្តល់ចំណេះដឹងស្តីពីការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។
ទន្ទឹមគ្នានេះ សាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនង ឬសាកសួរព័ត៌មានផ្សេងៗ មកកាន់ក្រសួងពាណិជ្ជកម្ម ហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធ នឹងខិតខំឆ្លើយតបបញ្ហា ឬធ្វើការបកស្រាយចម្ងល់ទាំងឡាយ ទៅតាមលទ្ធភាពជាក់ស្តែង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ ធ្វើការដោនឡូត (ទាញយក) កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មទៅប្រើប្រាស់ឱ្យបានកាន់តែច្រើន ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តគ្រប់ៗគ្នា។
សូមជម្រាបថា កម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈរបស់ក្រសួង ដើម្បីជំរុញលំហូរព័ត៌មាន ឱ្យបានទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្រៅពីផ្តល់ព័ត៌មាន កម្មវិធីនេះបានកំពុងដើរតួជាស្ពាន ដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មផងដែរ។
ដើម្បីដោនឡូត ឬទាញយកកម្មវិធីព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម (MOC NEWS APP) មកប្រើប្រាស់ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Play Store (Android) ឬ App Store (iOS) រួចស្វែងរកពាក្យ «Ministry of Commerce Cambodia» បន្ទាប់មកចុចលើពាក្យ Install ជាការស្រេច៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣