ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៣:៥៦ នាទី រសៀល
👁 37
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនអ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK សម្រាប់ការនាំចេញទំនិញទៅកាន់បណ្តាទីផ្សារអាស៊ាន និងហុងកុង អាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តកម្មដែលមាន គេហទំព័រ https://co.moc.gov.kh/ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះព័ត៌មានលម្អិតទាក់ទងនឹង ការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ AHK សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម https://co.moc.gov.kh/។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្ត្រី នៃនាយកដ្ឋាននាំចេញ នាំចូល៖
១-លោក ស្វាយ សុផល ប្រធានការិយាល័យ ទូរស័ព្ទ៖ ០១១ ៧៥៧ ១៦៥ (sophal.svay@yahoo.com)
២-លោក សុខ វណ្ណថុល អនុប្រធានការិយាល័យ ទូរស័ព្ទ៖ ០១២ ៥៩៥ ៦១៦ (vanthol@gmail.com)
៣-លោក ជា សេងហាក់ មន្រ្តី ទូរស័ព្ទ៖ ០១២ ៧២៤ ០៨០ (csh_hak@ymail.com)
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ជាផលិតករ ឬអ្នកនាំចេញទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ។
សូមអរគុណ!
…
សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖
https://cutt.ly/1nOGt98
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣