សេចក្ដីប្រកាសស្ដីពី ការណែនាំពីរបៀបចុះឈ្មោះ លើផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០:២៦ នាទី ព្រឹក

👁 62

Thumbnail (ក្រសួងពាណិជ្ជកម្ម)

CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។ ផ្សារនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

ដើម្បីអាចយល់ពីរបៀបចុះឈ្មោះបង្កើតគណនីជាអាជីវករបាននៅក្នុងផ្សារ CambodiaTrade សូមលោកអ្នកស្វែងរកការណែនាំពីរបៀបចុះឈ្មោះនៅក្នុងគេហទំព័រ CambodiaTrade.com ឬតាមរយៈតំណរលីងដូចខាងក្រោម៖

https://drive.google.com/…/1qCNKL245XJGNqK0hVTQmDNJOfpmSszg…

សម្រាប់ព័ត៌មានបន្ថែមស្តីពីការចុះឈ្មោះជាមុន និងផ្សារ CambodiaTrade សូមលោកអ្នកចូលទៅមើលគេហទំព័រ CambodiaTrade.com ឬទំព័រ CambodiaTrade B2B Marketplace ឬផ្ញើអ៊ីមែលទៅ info@cambodiatrade.com។

ទាញយកសេចក្ដីប្រកាស៖ https://drive.google.com/…/1e7PLrrCdZRITFPUUrc3CQg4Qf…/view…

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ