ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០:០២ នាទី ព្រឹក
👁 17
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក លោកស្រីដែលជាម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេឲ្យបានជ្រាបថា៖ ក្រុមហ៊ុនរៀបចំសេវាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មរបស់សិង្ហបូរី (Conference & Exhibition Management Services Pte Ltd-CEMS) នឹងរៀបចំពិព័រណ៍ផលិតផលកាហ្វេ និងភោជនីយដ្ឋានអាស៊ី ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Singapore, Hall-B & C សិង្ហបូរី។ ជុំវិញការរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ក្រុមហ៊ុន CEMS របស់ប្រទេសសិង្ហបូរី នឹងរៀបចំជា ២ ទម្រង់ ដើម្បីផ្តល់ជម្រើសដល់អ្នកចូលរួមគឺ៖
-ទី១៖ ការចូលរួមដោយផ្ទាល់នៅសិង្ហបូរី ដោយអ្នករៀបចំកម្មវិធីបានផ្តល់ទីតាំងដល់ប្រទេសកម្ពុជាចំនួន ៣៦ ម៉ែត្រការ៉េ ក្នុងនោះ ៩ ម៉ែត្រការ៉េ ផ្តល់ជូនស្ថានទូតកម្ពុជា ប្រចាំនៅសិង្ហបូរី ដោយឥតគិតថ្លៃសម្រាប់ផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍ និង ២៧ ម៉ែត្រការ៉េ ស្នើនឹង ៣ ស្តង់ ជូនក្រុមហ៊ុនមកពីកម្ពុជា សម្រាប់ផ្សព្វផ្សាយផលិតផលកាហ្វេ និងផលិតផលផ្ទះបាយដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ដោយត្រូវបង់កម្រៃស្តង់ចំនួន ១៥,៦៦០ ដុល្លារសិង្ហបូរី ស្មើនឹង ១១,៦០០ ដុល្លារអាម៉េរិក (ស្តង់មួយមានតម្លៃ ៣,៨៦៦ ដុល្លារអាម៉េរិក)។
-ទី២៖ ចូលរួមតាមប្រព័ន្ធអនឡាញ (Virtual Platform) អ្នកចូលរួមត្រូវបង់កម្រៃជាកញ្ចប់ចំនួន ១,៥០០ ដុល្លារសិង្ហបូរី ស្នើនឹង១,១១០ ដុល្លារអាម៉េរិក ក្នុងមួយក្រុមហ៊ុន។
ដំណឹងនេះចាត់ទុកជាការអញ្ជើញ លោក លោកស្រីដែលជាម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេ និងផលិតផលផ្ទះបាយ ដែលមានចំណាប់អារម្មណ៍ និងមានបំណងស្វែងរកដៃគូផ្គត់ផ្គង់នៅទីផ្សារសិង្ហបូរី ឬទីផ្សារក្នុងតំបន់ សូមទំនាក់ទំនងដោយផ្ទាល់ទៅលោកស្រី Roberto Pozzi អ្នកគ្រប់គ្រងព្រឹត្តិការណ៍តាមរយៈទូរស័ព្ទ (៣៩) ៣៤៧ ១២៧ ២៥១២ ឬអ៊ីម៉ែល roberta@cems.com.sg ឬ ធ្វើទំនាក់ទំនងមកមន្រ្តីសម្របសម្រួល កញ្ញា តុង រីត្តា ប្រធានការិយាល័យ នាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@gmail.com ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូត ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ជាកំណត់។ សូ ម អ រ គុ ណ !
…
ANNOUNCEMENT
The Ministry of Commerce of the Kingdom of Cambodia has the honor to inform entrepreneurs and coffee producers that the Conference & Exhibition Management Services Pte Ltd (CEMS) of Singapore is going to organize “The Café & Restaurant Asia 2021” which will be held from 18-20 November 2021 at Marina Bay Sands, Hall-B & C in Singapore. To ensure a possible ways of preparation the organizer intends to manage into 2 platforms:
- Physical platform: the expo’s committee has allocated 36 sqm of commercial booths for Cambodian participants of which offer 9 sqm for free of charge to Cambodian Embassy in Singapore to promote Cambodian culture and tourism products and the rest of 27 sqm equal to 3 booths reserved for Cambodian coffee and restaurant companies with a booth price 15,660 Singapore dollars or equal to USD. 11,600 (3,866 US$/booth).
- Virtual platform: exhibitors should pay a package of 1,500 Singapore dollars or equal to USD. 1,110 / booth.
In this regard, the Ministry of Commerce would like to invite interested entrepreneurs of which their business activities related to Café & Restaurant industries who wish to showcase their products, service or/and looking for business partnership, please contact directly to Ms. Roberta Pozzi marketing manager via Tel: (39) 347 127 2512, E-mail: roberta@cems.com.sg or contact to Ms. Tong Rita, Chief Office of Department of Exhibition Affairs, General Directorate of Trade Promotion, Ministry of Commerce via Tel: (855) 87 755 551, E-mail: ritatong19@gmail.com no later than 17 August 2021. THANK YOU !
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣